ស្នេហា៖​ អ្នក​នឹង​បាត់​បង់​ មនុស្សស្រី​ដែល ​អ្នកស្រលាញ់​​ម្តង​បន្តិច​ៗ ប្រសិនបើ​អ្នក​នៅតែមិន ​អើ​ពើ​អំពី​សកម្មភាព​របស់ ​អ្នក​ចំពោះ​នាង​បន្ត​ទៅទៀត ហើយមិនយូរមិន​ឆាប់ ​នាង​​ក៏នឹង​សម្រេច​ចិត្ត ​ចាកចេញ​ពីអ្នកបើ​ទោះបីជា​ នៅពេល​នេះ​នាង​កំពុង​តែ​ មាន​ចិត្ត​ស្រលាញ់ ​អ្នក​ខ្លាំង​យ៉ាង​ណា​ក៏ដោយ។

រូបតំណាង

នាម​ជា​សង្សារនឹង​គ្នា​តែ ធាតុពិត​ដូច​ជា​អ្នក​ដទៃ សកម្មភាព​សោះកក្រោះ ពេលព្រឹក​គ្មាន​សារ​Good Morning ពេលយប់​ឡើង​ នាងក៏ត្រូវ​ចូល​គេង​ដោយ​ខ្លួនឯង ព្រោះមិនរំពឹង​ថា​នឹ​ង ទទួល​បាន​សារ​ពី មនុស្ស​ដែល​នាង​ស្រលាញ់​។ នាង​មិន​ដែល​ទទួលបាន ​ការ​ខល​ពីអ្នក ​សួរ​ពី​សុខទុក្ខ​របស់​នាង ​ថា​នាង​យ៉ាង​មិច​ដែរ? តើ​នាង​គេង​ហើយឬនៅ? ជាដើម។ យូរ​ៗទៅ នាង​នឹងលែ​ងមាន នៅការ​រំពឹង​ពីការខលពីអ្នក ដូច្នេះ​នាង​នឹង​បញ្ឈប់ នៅរាល់​ការរំពឹង​ទុក អ្វី​គ្រប់​យ៉ាង​ពី​អ្នក ព្រោះ​​អ្នកក៏​មិនផ្តល់​នៅ​ហេតុផល​ដែល​អាច ​ធ្វើ​ឲ្យ​នាងមាននៅ ​ការ​​រំពឹង​ទុកដូចគ្នា​ដែរ​។

រូបតំណាង

អ្នក​បាន​ធ្វើ​ឲ្យនា​ង​ចាប់ផ្តើម​ មាន​អារម្មណ៍​ថា ​នាង​គ្មាន​អតិថិភាព​អ្វី​ទាំងអស់ ​ក្នុង​ជីវិតអ្នក​តទៅទៀត​។ អ្នកបាន​ធ្វើ​ឲ្យ ​នាង​មាន​អារម្មណ៍​ថានាង ​​ជាមនុស្សស្រី​​ដែល​​គ្មាន​តម្លៃ​ ​សំខាន់អ្វី​ទាំងអស់​ ​នៅក្នុង​ជីវិត​របស់ ​អ្នក​តទៅទៀត​។ ក្នុង​ចំណុច​នេះ​ នាងតែង​តែ​មាន​ នៅ​អារម្មណ៍​ថា ​អាក់​អន់​ស្រពន់​ចិត្ត​ និង​ត្រូវ​បាន​គេ​មើលស្រាល​​។ ដូច្នេះ​អ្នក​មិនគួ​រ ប្រលងនៅភាព​អំណត់​របស់​នាង ​ដោយ​ឲ្យ​នាង​នៅ​បែបនេះ ​រហូត​នោះទេ​។ ប្រសិន​បើ​អ្នក​បន្ត​ធ្វើ​បែបនេះ ទៅលើនាងទៀត អ្នកនឹង​បាត់​បង់​នាង ​ជា​ក់ជា​មិន​ខាន​នោះទេ​។

រូបតំណាង

តើ​អ្នកនៅ​ចាំ​ពេលណា​ដែល ​អ្នក​ធ្លាប់​បាន​សរសើរ ​ថា​នាង​ស្អាត​ដែរទេ​? តើ​អ្នក​នៅ​ចាំ​ថាពេលណា​ដែល ​អ្នក​ខលទៅ​នាង​ដែរទេ​? តើ​អ្នកនៅ​ចាំ​ពេលណា​ដែល ​អ្នក​សួ​រពី​អារម្មណ៍​ របស់​នាង​ដែរ​ទេ​? ជាក់​ស្តែង​អ្នក​អា​ចគិតថា ​រឿង​ទាំងនេះមើលទៅ​ តូច​តាច​តែ​សម្រាប់​មនុស្ស​ស្រី​គឺ ​វា​ពិតជា​សំខាន់​ខ្លាំងណាស់។ ហេតុនេះ ​ប្រសិនបើ​អ្នក​មិន​ដឹង​ថា ​ហេតុអ្វី​បាន​ជា​រឿង​តូចតាចទាំងនេះ ​សំខាន់​សម្រាប់​នាង​ទេនោះ​ អ្នក​ត្រៀម​ខ្លួន​បាត់​បង់​នាង ​ឲ្យហើយទៅ។ ព្រោះ​ថ្ងៃណា​មួយ នាង​នឹង​ចាប់​ផ្តើម​ធ្វើ​បែបនេះ ​ទៅ​កាន់អ្នក​ដូច ​អ្នក​ធ្វើ​មក​លើ​នាង​ដូច្នេះ​ដែរ​។

រូបតំណាង

នាងស្រលាញ់​អ្នក ​ប៉ុន្តែ​វាមិនទាន់​គ្រប់​គ្រាន់​នឹង ​ធ្វើ​ឲ្យ​នាង​នៅជាមួយ ​អ្នក​បន្តទៀត​បាន​។ វា​ធ្វើ​ឲ្យ​​ចិត្ត​នាង​គ្រាំ​គ្រា​ខ្លាំង នៅពេលដែលអ្នក ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ នាង​មិនមែន​ជា​អ្វី​ទាំងអស់ ​ក្នុង​ជីវិត​អ្នក។ ចំណុច​ទាំងនេះបាន​ សម្លាប់​នៅ​ភាពជឿជាក់ដែល​ នាង​រំពឹង​ថា​អ្នក​នឹង​អាច​ធ្វើ​ល្អ ​ចំពោះ​នាងច្រើន​ជាងនេះ។ ជាហេតុធ្វើ​ឲ្យនាង ​សម្រេច​ចាកចេញ​ពីអ្នក ​ព្រោះ​នាង​មិន​ចង់ប្រឈមមុខនឹង​ ភាព​ភ័យ​ខ្លាច​និង ​ការ​ឈឺចាប់​កាន់តែ​ខ្លាំង​ ជាងនេះតទៅទៀត។

រូបតំណាង

ដូច្នេះហើយនៅពេល​ដែល ​នាង​សម្រេច​ចាក​ចេញ​ពីអ្នក​ហើយ នោះ​គ្មាន​ផ្លូវ​ដែល​នាង​ត្រឡប់ ​ក្រោយវិញនោះទេ​។ អ្នកនឹង​បាត់​បង់​នាង ​ជារៀង​រហូត​ ហើយ​នេះ​ក៏​ជាកំហុង​របស់អ្នក​។ នាងស្រលាញ់​អ្នកណាស់ ​ប៉ុន្តែ​ក្តី​ស្រលាញ់​ទាំងនោះ ​មិន​អាច​ធ្វើ​ឲ្យនាង​តស៊ូ នៅក្បែរ​អ្នក​តទៅទៀត​ដដែរ​៕

ប្រភព៖ relrules , thought

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ