ធ្លាប់ជាគូប្រជែង ដល់ក្លាយជាមិត្តរួមក្រុម តើ Bruno និង Telles បាននិយាយអ្វីខ្លះជាមួយគ្នា?

//s9.kh1.co/d0/d03d6eb9e6085bc371f1ba16a1085bd444e69559.jpg
កីទ្បា

 ០៨-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ ក្លិបបិសាចក្រហម Manchester United បានប្រកាសពីសមាសភាពកីឡាករចំណូលថ្មី ដែលទើបតែផ្ទេរមកពីក្លិប FC Porto នៅថ្ងៃចុងក្រោយនៃការបើកទ្វារដោះដូរកីឡាករគឺខ្សែបម្រើស្លាបឆ្វេង Alex Telles ។

ថ្មីៗនេះ ក្លិបបិសាចក្រហម Manchester United បានប្រកាសពីសមាសភាពកីឡាករចំណូលថ្មី ដែលទើបតែផ្ទេរមកពីក្លិប FC Porto នៅថ្ងៃចុងក្រោយនៃការបើកទ្វារដោះដូរកីឡាករគឺខ្សែបម្រើស្លាបឆ្វេង Alex Telles

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Alex Telles បានសារភាពថា គាត់បាននិយាយរឿងមួយចំនួនជាមួយ Bruno Fernandes ទាក់ទងនឹងក្រុមថ្មីដែលទើបតែចូលរួមនេះ និងកីឡាករដែលគាត់នឹងហ្វឹកហាត់ជាមួយក៏ដូចលេងជាមួយគ្នាជាលក្ខណៈផ្លូវការផងដែរ។

កីឡាករ Bruno Fernandes និងកីឡាករ Alex Telles
កីឡាករ Bruno Fernandes និងកីឡាករ Alex Telles

ខ្សែការពាររូបនេះបានស្គាល់ Fernandes តាំងពីពួកគេលេងនៅព័រទុយហ្កាល់ជាមួយគ្នាម្ល៉េះ ដែលកាលនោះ Bruno លេងឱ្យក្លិប Sporting CP មុនពេលដែលគាត់ផ្លាស់មកទឹកដីអង់គ្លេស។

កីឡាករ Alex Telles
កីឡាករ Alex Telles

កីឡាករ Telles បានប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំជឿជាក់ថាខ្ញុំនឹងជួបក្រុមដ៏អស្ចារ្យមួយ ហើយខ្ញុំក៏បាននិយាយទៅកាន់ Bruno ដែរពីរឿងនេះ ហើយគាត់បានឆ្លើយតបមកវិញថា គាត់ស្វាគមន៍ជានិច្ច។ ខ្ញុំជឿជាក់ថាខ្ញុំនឹងធ្វើខ្លួនឱ្យបានល្អបំផុតពេលបានជួបក្រុមថ្មី” ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T