ថ្នាក់ដឹកនាំរបស់ក្លិប Barcelona បានរៀបចំផែនការថ្មី ដើម្បីដោះស្រាយបំណុលរបស់ក្លិប

//s9.kh1.co/e4/e436efb9ca9aa14e96bbfb329fc5a7a0561b4956.jpg
កីទ្បា

 ០៧-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមរបាយការណ៍ពី Esport3 ក្លិបបាសេឡូណាបានស្នើឱ្យមានការកាត់ប្រាក់ឈ្នួលជាថ្មីដល់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្លិប រួមទាំងកីឡាករអាជីពទាំងអស់ផងដែរ។

យោងតាមរបាយការណ៍ពី Esport3 ក្លិប Barcelona បានស្នើឱ្យមានការកាត់ប្រាក់ឈ្នួលជាថ្មីដល់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្លិប រួមទាំងកីឡាករអាជីពទាំងអស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមប្រឹក្សាភិបាលមានពេល ១៥ ថ្ងៃដើម្បីចរចាលក្ខខណ្ឌថ្មីនេះ ដោយសារវិធានការដែលត្រូវបានអនុម័តរួចហើយដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺ COVID-១៩ នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

លោក​ Josep Bartomeu
លោក​ Josep Bartomeu

តាមរយៈវិទ្យុរបស់ក្លិបបាសេឡូណាដែលគេឱ្យឈ្មោះថា COPE បានលើកឡើងថា នាយកដ្ឋានធនធានមនុស្សបានផ្ញើលិខិតទៅកាន់ប្រធានក្រុមបាសេឡូណា (ក្រុម B) រួចហើយដើម្បីជូនដំណឹងដល់ពួកគេអំពីការកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេ។

ក្រុម  Barcelona
ក្រុម  Barcelona

កាលពីម្សិលមិញក្លិបបានរាយការណ៍អំពីបំណុលសរុបចំនួន ៤៨៨ លានផោនផងដែរ។ ជាការកត់សម្គាល់ កីឡាករទាំងអស់ក្នុងក្រុម A ត្រូវបានក្លិបកាត់ប្រាក់ឈ្នួលរួចហើយកាលពីខែមីនា នៅពេលដែលជំងឺរាតត្បាតកំពុងស្ថិតក្នុងដំណាក់កាលដំបូង៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T