អាស៊ែបៃសង់ជម្លៀសពលរដ្ឋ​ចេញពីទីប្រជុំជនមួយ ខណៈ​ជម្លោះនៅ​តំបន់ការ៉ាបាក់​កាន់តែ​ក្តៅ​គគុក

//s9.kh1.co/1d/1db33e2f0ddae01a5edfbecf5cf238c4f00a5eb9.jpg
សង្គម

 ០៧-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពលរដ្ឋអាស៊ែបៃសង់ ដែលរស់នៅ​​ទីប្រជុំជន ក្នុងទីក្រុង Tartar ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ​ខណៈពេលដែលមានការប្រយុទ្ធគ្នារវាងទាហានអាស៊ែបៃសង់និងអេមេនី នៅក្នុងតំបន់ ណាហ្គ័រណូ ការ៉ាបាក់ បាននឹងកំពុងឡើងកំដៅកាន់តែខ្លាំងឡើង ​អស់រយៈពេលជាង១សប្តាហ៍កន្លងមកនេះ

បាគូ៖ ពលរដ្ឋអាស៊ែបៃសង់ ដែលរស់នៅ​​ទីប្រជុំជន ក្នុងទីក្រុង Tartar ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈពេលដែល​ការប្រយុទ្ធគ្នារវាងទាហានអាស៊ែបៃសង់និងអេមេនី នៅក្នុងតំបន់ ណាហ្គ័រណូ ការ៉ាបាក់ បាននឹងកំពុងឡើងកំដៅកាន់តែខ្លាំងឡើង ​អស់រយៈពេលជាង១សប្តាហ៍កន្លងមកនេះ។ នៅតាមដងផ្លូវនានាក្នុងទីក្រុង Tartar បានប្រែ​ទៅជាស្ងាត់ជ្រងំ ​ចាប់តាំងពី​ទាហានអាស៊ែបៃសង់បានយកទីតាំងនេះ ហើយប្រែ​ទៅជាសមរភូមិ​ដ៏ក្តៅគគុក រវាងការបាញ់ផ្លោងដាក់គ្នាជាមួយទាហានអាមេនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាហានជនជាតិអាមេនីម្នាក់ កំពុងបាញ់កាំភ្លើងធំ នៅក្នុងជម្លោះ​តំបន់ការ៉ាបាក់
ទាហានជនជាតិអាមេនីម្នាក់ កំពុងបាញ់កាំភ្លើងធំ នៅក្នុងជម្លោះ​តំបន់ការ៉ាបាក់

អាជ្ញាធរអាស៊ែបៃសង់​និយាយថា ​ប្រជាជនចំនួន៧ម៉ឺននាក់ នៅទីក្រុង Tartar បាន​ភៀសខ្លួនទៅទីកន្លែងផ្សេងៗ ដោយមួយចំនួនធំទៅទីក្រុង Barda ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីនេះ។ ប៉ុន្តែបើទោះបីជានៅឆ្ងាយពី​តំបន់ជួរមុខក៏ដោយ ក៏ក្រុង​ Barda នេះ​​បានទទួលរងការវាយប្រហារ ដោយកាំជ្រួចមីស៊ីលដែរ។

ទាហានជនជាតិអាមេនីម្នាក់ កំពុងបាញ់កាំភ្លើងធំ នៅក្នុងជម្លោះ​តំបន់ការ៉ាបាក់
ទាហានជនជាតិអាមេនីម្នាក់ កំពុងបាញ់កាំភ្លើងធំ នៅក្នុងជម្លោះ​តំបន់ការ៉ាបាក់

គួរ​ឱ្យដឹងដែរថា ​ជម្លោះទឹកដីរវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ គឺអាស៊ែបៃសង់និងអាមេនី នៅតំបន់ផ្តាច់ខ្លួនការ៉ាបាក់ ចាប់ផ្តើមផ្ទុះឡើង​កាលថ្ងៃទី ២៧ ខែកញ្ញា។ ​ហើយរហូតមកដល់ពេលនេះ មានមនុស្សជាង ២៤០នាក់ ​បានស្លាប់បាត់បង់ជីវិត ក្នុងនោះក៏មានទាំងជនស៊ីវិលផងដែរ៕

មនុស្សសម្បែង ត្រូវរងការបំផ្លាញ
មនុស្សសម្បែង ត្រូវរងការបំផ្លាញ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T