សោកស្ដាយ! ស្ត្រីម្នាក់នេះ សុខចិត្ដពន្យារពេលទៅព្យាបាលជំងឺមហារីក ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ តែចុងក្រោយស្លាប់ដដែល

//s9.kh1.co/4c/4c0b634ad85863b0b7763624979006a58ae25bd8.jpg
សង្គម

 ០៧-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

គិលានុបដ្ឋាយិកាវ័យ៤៤ឆ្នាំម្នាក់ ឈ្មោះ Anna Fernadez បានស្លាប់ដោយសារជំងឺមហារីកពោះវៀនធំ កាលពីខែមុននេះ បន្ទាប់ពីពន្យារពេលព្យាបាល ព្រោះតែជំងឺកូវីដ-១៩ រាតត្បាតខ្លាំងពេក។

អង់គ្លេស៖ គិលានុបដ្ឋាយិកាវ័យ៤៤ឆ្នាំម្នាក់ ឈ្មោះ Anna Fernadez រស់នៅទីក្រុង Birmingham ប្រទេសអង់គ្លេស បានស្លាប់ដោយសារជំងឺមហារីកពោះវៀនធំ កាលពីខែមុននេះ បន្ទាប់ពីពន្យារពេលព្យាបាល ព្រោះតែជំងឺកូវីដ-១៩ រាតត្បាតខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Anna ដែលមានដើមកំណើតមកពីប្រទេសហ្វីលីពីន បានធ្វើរោគវិនិច្ឆ័យជំងឺមហារីកលើកដំបូង តាំងពីអាយុ៣៨ឆ្នាំមកម្ល៉េះ តែអាការជំងឺរបស់គាត់ហាក់ធូរស្បើយអស់រយៈពេលជិត៥ឆ្នាំមកនេះ។ រហូតមកដល់ដើមឆ្នាំ២០២០ អាការជំងឺមហារីកចាប់ផ្ដើមរើឡើងវិញ ហើយអ្នកស្រីក៏បានទទួលការព្យាបាលផងដែរ។ ប៉ុន្ដែដោយសារផលវិបាកនៃជំងឺកូវីដ-១៩ អ្នកស្រី Anna បានសម្រេចចិត្ដពន្យារពេលទៅព្យាបាលសិន ដែលធ្វើឲ្យស្ថានភាពជំងឺរបស់គាត់កាន់តែយ៉ាប់យុឺនទៅៗ រហូតត្រូវទទួលមរណភាពនៅថ្ងៃទី១៩ ខែកញ្ញាតែម្ដង។

គួរឲ្យដឹងដែរថា អ្នកស្រី Anna ធ្លាប់បានព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យចំនួនពីរ គឺមន្ទីរពេទ្យ Queen Elizabeth និង Heartlands ហើយមន្ទីរពេទ្យទាំងនេះ ក៏ជាកន្លែងដែលគាត់បានធ្វើការជាច្រើនឆ្នាំផងដែរ។

ជុំវិញរឿងរ៉ាវនេះ ទើបត្រូវបានចែករំលែកដោយមិត្ដភក្ដិរបស់អ្នកស្រីម្នាក់ ដែលមានឈ្មោះ Jen Tulay Navarrette និងបានផ្ដួចផ្ដើមគំនិតបង្កើតមូលនិធិលើគេហទំព័រ GoFundMe ក្នុងគោលបំណងរៃអង្គាសប្រាក់ចំនួន៥,០០០ផោន (ប្រមាណ ៦,៤០០ដុល្លារអាមេរិក) ដើម្បីរៀបចំពិធីរម្លឹកការចងចាំល្អៗដែលអ្នកស្រីបានធ្វើកាលនៅមានជីវិត៕

សូមទស្សនារូបភាពខាងក្រោម៖

 អ្នកស្រី Anna កាលនៅមានជីវិត
 អ្នកស្រី Anna កាលនៅមានជីវិត
 អ្នកស្រី Anna កាលនៅមានជីវិត
 អ្នកស្រី Anna កាលនៅមានជីវិត
 មន្ទីរពេទ្យដែលអ្នកស្រី Anna  ព្យបាលជំងឺមហារីក
 មន្ទីរពេទ្យដែលអ្នកស្រី Anna  ព្យបាលជំងឺមហារីក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T