កម្មករ​ស៊ីនទ្រី​ជាង​ ២០០០នាក់ ដែល​ធ្វើកូដកម្ម​មិន​ព្រម​ដឹក​សំរាម សន្យា​ថា​នឹងចូលបម្រើ​ការងារវិញ​

//s9.kh1.co/16/16c069ffe98dcac2aef9418ae3f19e69e75d4df4.jpg
សង្គម

 ០៧-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីចំនួនជាង ២០០០នាក់ ដែលធ្វើកូដកម្មតវ៉ាមិនព្រមដឹកជញ្ជូន​សំរាមទៅ​កាន់​ទី​​​លានចាក់សំរាមអស់រយៈពេល ៥ ថ្ងៃកន្លងមកនេះ បានស្ម័គ្រចិត្តឈប់ធ្វើបាតុកម្ម ដោយសន្យាថានឹងចូលបម្រើ​ការងារវិញ​នៅរសៀលថ្ងៃទី០៧តុលានេះ

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីចំនួនជាង ២០០០នាក់ ដែលធ្វើកូដកម្មតវ៉ាមិនព្រមដឹកជញ្ជូន​សំរាមទៅ​កាន់​ទី​​​លានចាក់សំរាមអស់រយៈពេល ៥ ថ្ងៃកន្លងមកនេះ បានស្ម័គ្រចិត្តឈប់ធ្វើបាតុកម្ម ដោយសន្យាថានឹងចូលបម្រើ​ការងារ​វិញ​នៅរសៀលថ្ងៃទី ០៧ តុលានេះ។ នេះបើតាមការផ្សាយជាផ្លូវការពីទូរទស្សន៍ជាតិកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការឯកភាព និងបញ្ឈប់នូវរាល់ការធ្វើបាតុកម្មខាងលើនេះបានធ្វើឡើងក្រោយឯកឧត្តម ឃួង ស្រេង អភិបាលនៃ​គណៈអភិបាលរាជធានីភ្នំពេញ ចុះទៅដោះស្រាយផ្ទាល់ដល់ទីតាំងកូដកម្មនាព្រឹកថ្ងៃទី០៧ តុលានេះ ដោយបាន​ស្នើសុំឱ្យកម្មករប្រមូលសំរាមទាំងអស់ចូលបម្រើការងារវិញ នារសៀលថ្ងៃទី ០៧ តុលានេះ ។ ជាការឆ្លើយតប កម្មករបានយល់ព្រមចូលបម្រើការងារវិញទៅតាមការស្នើសុំ។

គួររំឭកថា តាំងពីល្ងាចថ្ងៃទី ០២ ដល់ព្រឹកថ្ងៃ ០៧តុលានេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី បាន​ធ្វើ​កូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា​ក្នុង​រាជធានីភ្នំពេញ។ ការធ្វើកូដកម្មនេះ កម្មករបានទាមទារឲ្យក្រុមហ៊ុន ស៊ិនទ្រី ដោះស្រាយនូវ៖ «ប្រាក់បំណាច់អតីតភាពកាងារ ប្រាក់​សំណង​ជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ​ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់»។ យ៉ាងណា មន្ត្រីសាលារាជធានីភ្នំពេញលើកឡើងថា កម្មករប្រមូល​សម្រាមទាំងនោះកំពុងទាមទារនូវ​លក្ខខណ្ឌ​មិន​សមស្របមួយចំនួន។ ជាការកត់សម្គាល់ ក្រោយមកកម្មករបានយល់ព្រមចូលបម្រើការងារវិញហើយនៅរសៀលថ្ងៃ ០៧ តុលានេះ៕

រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T