អ្នកណាមិនលង់ បើ លឹម សុធារី Miss Grand កម្ពុជា លំដាប់រងទី១ ស្រស់សោភាយ៉ាងហ្នឹង

//s9.kh1.co/a1/a1a9b7b1cb17d53b0a4ec69a254c185d289f2073.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

អំឡុងពេលប្រកួត Miss Grand Cambodia ២០២០ កញ្ញា លឹម សុធារី តំណាងឲ្យខេត្ត ព្រះសីហនុ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនគ្រប់ទិសទីផងដែរ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ឆ្នាំ ២០២០ ត្រូវបានបញ្ចប់ និងជ្រើសរើសបានម្ចាស់ជ័យលាភីផងដែរ។ បើងាកទៅមើលបវរកញ្ញាលំដាប់រងទីមួយ ដែលជាបេក្ខនារី តំណាងឲ្យខេត្តព្រះសីហនុ កញ្ញា លឹម សុធារី ក៏មានសមត្ថភាព និងរូបសម្រស់មិនណយផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេលប្រកួត គេង្កេតឃើញអតីតបេក្ខភាពរូបនេះ មានភាពជឿជាក់ខ្លាំងតែម្ដង មិនតែប៉ុណ្ណោះគ្រប់ពេលដែលនាងបង្ហាញមុខម្ដងៗ មិនថាក្នុងឈុតហែលទឹក ឈុតតំណាងខេត្ត និងស្លៀករ៉ូបរាត្រីស្រមោលសនោះទេ គឺធ្វើបានល្អតែម្ដង  ជាពិសេសនាងតែងតែទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន និងហ្វេនផ្ទាល់។ ម្យ៉ាងវិញទៀត បេក្ខនារីរូបនេះក៏មានលេចធ្លោខ្លាំង ដោយនាងមានមុខមាត់ស្រស់ស្អាតផូរផង់ និងស្នាមញញឹមយ៉ាងទាក់ទាញ ចំណែករូបរាងវិញក៏ស្រឡូន និងមានស្បែកសភ្លឺថ្លាផងដែរ។

ជាក់ស្ដែង បន្ទាប់ពីបញ្ចប់ការប្រកួត និងគ្រងនៅតំណែងលំដាប់រងទី១រួចមក បច្ចុប្បន្ន កញ្ញា លឹម សុធារី ក៏មានភាពមមាញឹកជាមួយការងារថតសម្អាង និងការងារផ្សេងៗក្នុងរង្វង់សិល្បៈផងដែរ។ ក្នុងនោះដែរ នាងថតរូបជាមួយឈុតកូនក្រមុំបែបបុរាណ មើលទៅពិតជាស្រស់ស្អាតបែបស្រទន់ និងសមសួនសាកសមជាមួយនារីខ្មែរខ្លាំង លើសពីនេះទៅទៀត គ្រប់រូបភាពទាំងនោះបានបង្ហាញឲ្យឃើញថា នាងស្រស់សោភាតាមបែបធម្មជាតិតែម្ដង៕

ប្រភពរូបភាព៖ ឌី សូនិត្តា សំអាងការ

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
កញ្ញា លឹម សុធារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T