មានកូនមិនមែនជាឧបសគ្គ មើលឱក សុគន្ធកញ្ញា លេងខ្លួន ហាយសូរសាហាវ

//s9.kh1.co/25/25b670f1f911459c092768dcb77aaf1547dffba7.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

បើទោះបីមានកូនរួចក៏ពិតមែន តែរូបសម្រស់តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា នៅតែស្រស់ស្អាត និងមានរូបរាងស្រឡូនគួរឲ្យចាប់អារម្មណ៍ដដែល។

ភ្នំពេញ៖ អាចនិយាយបានថា មួយរយៈចុងក្រោយដែលកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុសរួចមក គេសង្កេតឃើញអ្នកម៉ាក់សម័យថ្មីរូបនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើរូបសម្រស់ស្រស់សោភា ជាមួយនឹងរូបរាងស្រឡូនជានិច្ច ជាពិសេស រាល់ស្ទាយ៍ស្លៀកពាក់ម្ដងៗ ពិតជាប្លែក ហើយមានភាពលេចធ្លោខ្លាំងថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត គ្រប់ពេលដែលទៅចូលរួចកម្មវិធី ដើរលេងម្ដងៗ តារាស្រីរូបនេះ កាន់តែធ្វើខ្លួនយ៉ាងស្រស់ឆើតឆាយ ទោះមានស្វាមី និងកូនរួចក៏ពិតមែន។ ក្នុងនោះដែរ អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមានអ្វីថ្មីៗចែកជូនទៅកាន់ទស្សនិកជន និងហ្វេន មើលមកនាងស៊ាំភ្នែកម្ដងណាឡើយ រឹតតែខំវិវត្តន៍ខ្លួនឲ្យខ្លាំងជាងមុន ទាំងបទចម្រៀង និងស្ទាយ៍តុបតែងខ្លួនផងដែរ។

ជាក់ស្ដែង មុននេះ តារារូបនេះ បានបង្ហោះរូបធ្វើឲ្យអ្នកគាំទ្របាក់នឹងសម្រស់ខ្លួនជាថ្មីម្ដងទៀត ខណៈពេលដែលស្លៀកក្នុងឈុតចែងចាំង ភ្លឺភ្លែតបែបហាយសូរយ៉ាងដូច្នេះ។ ដោយរូបភាពជាច្រើនសន្លឹកនេះ បានបញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថា ការមានកូនមិនមែនជាឧបសគ្គធ្វើឲ្យអន់ថយរូបសម្ផស្សនោះទេ តែកាន់តែធ្វើឲ្យសម្រស់របស់តារាចម្រៀងរូបនេះ ស្រស់ស្អាតផូរផង់ជាងមុនទ្វេដងទៅទៀត។ ក្រោយហ្វេនឃើញរូបថ្មីនេះរួច ពួកគេបានបើកភ្នែកធំ សរសើរពីរូបសម្រស់អ្នកម៉ាក់សម័យថ្មីរូបនេះ គ្រប់គ្នាសឹងតែមិនដាច់ពីមាត់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T