វីវរហើយ! ប្រហោងអូហ្សូននៅឆ្នាំ២០២០នេះបានរីកធំ រហូតដល់ធំជាងសហរដ្ឋអាមេរិកទ្វេដង

//s9.kh1.co/25/255659cf5eaf8aaf89fc41f781bf062ba4830d1f.jpg
បច្ចេកវិទ្យា

 ០៧-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អូហ្សូនគឺជាផ្នែកមួយនៃបរិយាកាសរបស់ភពផែនដី ដែលស្រូបយកកាំរស្មីអ៊ុលត្រាវីយូឡេចូល ដែលមានគ្រោះថ្នាក់ពីព្រះអាទិត្យ។

បរទេស៖ ក្រុមអ្នកជំនាញនៃសេវាកម្មឃ្លាំមើលបរិយាកាស Copernicus របស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា ប្រហោងនៃស្រទាប់អូហ្សូននៃបរិយាកាសគឺឈានដល់ទំហំអតិបរិមាប្រចាំឆ្នាំរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិសាលភាពនៃប្រហោងនៅលើទ្វីបអង់តាក់ទិចបានឈានដល់ទំហំ២៣លានគីឡូម៉ែត្រក្រឡា នៅក្នុងឆ្នាំនេះ ដែលធ្វើឲ្យវាក្លាយជាប្រហោងអូហ្សូនធំជាងគេនិងជ្រៅបំផុត ក្នុងប្រវត្តិសាស្ត្រថ្មីនេះ។ បើគិតទៅ វាមានទំហំធំជាងទ្វេដង នៃសហរដ្ឋអាមេរិកទាំងមូល។

អូហ្សូនគឺជាផ្នែកមួយនៃបរិយាកាសរបស់ភពផែនដី ដែលស្រូបយកកាំរស្មីអ៊ុលត្រាវីយូឡេចូល ដែលមានគ្រោះថ្នាក់ពីព្រះអាទិត្យ។ ប៉ុន្តែមនុស្សចូលចិត្តប្រើសារធាតុកាត់បន្ថយស្រទាប់អូហ្សូន ដែលមាននៅក្នុងទូទឹកកកនិងម៉ាស៊ីនត្រជាក់ ដែលបណ្ដាលឲ្យប្រហោងនៃស្រទាប់នេះ បើកចំហជារៀងរាល់ឆ្នាំ។

ប្រហោងអូហ្សូន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
ប្រហោងអូហ្សូន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០

ការរីកកាន់តែធំនៃប្រហោងនេះបានធ្វើឲ្យមេដឹកនាំនៅលើពិភពលោក ហាមឃាត់សារធាតុគីមីដែលបំផ្លាញស្រទាប់អូហ្សូន នៅទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែប្រហោងអូហ្សូននៅតែជាបញ្ហាធំ ដែលនឹងត្រូវការពេលជាច្រើនទសវត្សរ៍ ដើម្បីឲ្យវាជួសជុលទាំងស្រុង។

វាជារឿងធម្មតាសម្រាប់ប្រហោងនេះ ដែលប្រែប្រួលទៅតាមទំហំអាកាសធាតុ ប៉ុន្តែជាទូទៅ វាធំជាងគេនៅក្នុងខែតុលា ប៉ុន្តែដោយសារវាកើតមានជារៀងរាល់ឆ្នាំ វាមិនមានន័យថា វាជារឿងដ៏ល្អនោះទេ។ វិសាលភាពអតិបរិមានៅក្នុងឆ្នាំ២០២០ គឺធំជាងនិងជ្រៅជាងមធ្យមភាគរាល់ដង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T