Ousmane Dembele ប៊ិះនឹងចូល Man Utd ហើយ តែត្រូវខកខានវិញ ដោយសារហេតុផលនេះ

//s9.kh1.co/87/87941b6b5462e67ccaca1007cbe776f8203216c5.jpeg
កីទ្បា

 ០៧-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Ousmane Dembele ដែលជាកីឡាកររបស់ក្រុម Barcelona គឺត្រូវបានក្រុមដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសគឺក្រុម Manchester United មានបំណងចង់ខ្ចីជើងរូបគេមកកាន់កីឡដ្ឋាន Old Trafford

កីឡាករ Ousmane Dembele ដែលជាកីឡាកររបស់ក្រុម Barcelona គឺត្រូវបានក្រុមដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសគឺក្រុម Manchester United មានបំណងចង់ខ្ចីជើងរូបគេមកកាន់កីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញកីឡាកររូបនេះវិះនឹងបានចូលរួមជាមួយ Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងបាត់ទៅហើយ ប៉ុន្តែរូបគេបានបដិសេធនឹងក្លិប Barcelona ដែលចង់ឲ្យរូបគេចុះកុងត្រាជាមួយក្លិបបន្តទៀតដែលជាហេតុធ្វើឲ្យ Barcelona រក្សាទុករូបគេដដែល។

កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele

គួរបញ្ជាក់ផងដែរថាក្រុម Manchester United បានយល់ព្រមចេញថ្លៃឈ្នួលទៅលើកីឡាករសញ្ជាតិបារាំងនេះហើយ ប៉ុន្តែត្រូវខកខានវិញដោយសារតែក្រុម Barcelona បដិសេធមិនឲ្យរូបគេចាកចេញពីកីឡដ្ឋាន Camp Nou ដោយសាររូបគេមិនព្រមចុះកុងត្រាបន្ត។

ដូច្នេះមានន័យថា កុងត្រារបស់កីឡាករ Ousmane Dembele ជាមួយនឹងក្លិប Barcelona នៅមានសុពលភាពរហូតទៅដល់ឆ្នាំ ២០២២ ឯណោះ៕

កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T