ស៊យហ្មង! ក្មេងស្រីម្នាក់ ត្រូវម្ជុលចាក់បបូរមាត់ បន្ទាប់ពីញាំផ្លែស្ត្របឺរីដែលទិញពីផ្សារទំនើប

//s9.kh1.co/23/231a71b1c4fa0438bbd23ed707e0ea34bc25561f.jpg
សង្គម

 ០៧-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ឈ្មោះ Madison Mitchell ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានញាំផ្លែស្ត្របឺរីដែលបង្កប់ម្ជុលនៅខាងក្នុង បណ្ដាលឲ្យមុតបបូរមាត់

អូស្ដ្រាលី៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ឈ្មោះ Madison Mitchell រស់នៅភាគខាងជើងរដ្ឋ Queensland ប្រទេសអូស្ដ្រាលី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានញាំផ្លែស្ត្របឺរីដែលបង្កប់ម្ជុលនៅខាងក្នុង បណ្ដាលឲ្យមុតបបូរមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ ទី០៥ ខែតុលា ពេលដែលកុមារី Madison ញាំផ្លែស្ត្របឺរី ដែលគ្រួសាររបស់នាងបានទិញមកពីផ្សារទំនើប Coles ស្ថិតក្នុងតំបន់ Earlville ជាយក្រុង Cairns។ ជុំវិញករណីនេះដែរ អ្នកស្រី Sophie ត្រូវជាម្ដាយបានរៀបរាប់ថា បន្ទាប់ពី Madison ដាក់ផ្លែស្ត្របឺរីចូលក្នុងមាត់ ហើយមានអារម្មណ៍ឈឺចាប់ ភ្លាមៗនោះ អ្នកស្រីបានយកវាចេញពីក្នុងមាត់របស់នាង ក៏ស្រាប់តែប្រទះឃើញមានម្ជុលនៅក្នុងផ្លែស្ត្របឺរី។ ដូច្នេះ គាត់ក៏ប្រញាប់ប្រញាល់បញ្ជូនកូនស្រីទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង។

អ្នកស្រីបាននិយាយទៀតថា ប្រសិនបើកូនប្រុសអាយុ៣ឆ្នាំរបស់គាត់ បានទទួលផ្លែស្ត្របឺរីនោះមុន ប្រហែលជាគេនឹងលេបវាទាំងអស់បាត់ហើយ តែនេះសំណាងណាស់ ដែល Madison នាងមករកគាត់មុន ហើយគាត់ក៏ហុចផ្លែស្ត្របឺរីដែលមានម្ជុលទៅឲ្យ។ តែទោះជាយ៉ាងណា គ្រូពេទ្យគិតថា វានៅតែជាសំណាងអាក្រក់ ពីព្រោះ Madison អាចឆ្លងមេរោគពីម្ជុលនោះផងដែរ។

យ៉ាងណាមិញ អ្នកនាំពាក្យផ្សារទំនើបម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា  ខាងផ្សារទំនើបព្រួយបារម្ភណាស់ពេលដឹងរឿងនេះ  ហើយពួកគេនឹងតាមដានអតិថិជន ដើម្បីប្រាកដថាកុមារី Madison និងគ្រួសាររបស់នាងមិនមានបញ្ហាអ្វីឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

  កុមារី Madison និងម្ដាយ
  កុមារី Madison និងម្ដាយ
ម្ជុលក្នុងផ្លែស្ត្របឺរី
ម្ជុលក្នុងផ្លែស្ត្របឺរី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T