Ice Paris បង្ហោះរូបមួយសន្លឹកនេះ បើមិនប្រាប់ ស្មានជាសង្សារហើយ

//s9.kh1.co/6d/6d89880f95d3e398aa7ac429ac3f361ffb0fbd6b.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាប្រុសវ័យ ២២ឆ្នាំ Ice Paris បើទោះបីរវល់ការងារយ៉ាងណាក្ដី ក៏នៅឆ្លៀតបេលនៅក្បែរម្ដាយបង្ហាញភាពស្និទ្ធស្នាលផងដែរ។

ថៃ៖ តារាសម្ដែង និងតារាចម្រៀងវ័យក្មេង Ice Paris ចាប់តាំងពីឈានជើងចូលវិស័យសិល្បៈប៉ុន្មានឆ្នាំមកនេះ តារាប្រុសរូបនេះ កាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ និងមានការច្រើនថែមទៀតផង។ ម្យ៉ាងវិញទៀត ក្រៅពីសមត្ថភាព តារារូបនេះ ក៏មានរូបសម្បត្តិស្អាត សង្ហាគួរជាទីចាប់អារម្មណ៍ពីក្រសែភ្នែកទស្សនិកជន និងហ្វេនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ពីមួយឆ្នាំទៅមួយឆ្នាំ Ice Paris តែងតែធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្តនៅស្នាដៃជាច្រើនតាមរយៈការច្រៀង សម្ដែង និងបង្ហាញស្ទាយ៍ថ្មីៗផងដែរ។ បើងាកទៅមើលជីវិតេកជនវិញ គេសង្កេតឃើញតារាវ័យ ២២ឆ្នាំរូបនេះ និយមបង្ហោះរូបយ៉ាងស្និទ្ធស្នាលជាមួយម្ដាយ និងមានដំណើរកម្សាន្តជាញញឹកញាប់ជាមួយគ្នា បើទោះបីរវល់ជាមួយការងារយ៉ាងណាក្ដី។

ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ Ice Paris បាននាំម្ដាយទៅកម្សាន្តនៅរមណីយដ្ឋានមួយកន្លែង ថែមទាំងបានថតរូបង្ហោះ បង្ហាញនៅស្នាមញញឹមយ៉ាងរីករាយពេញទំហឹងតែម្ដង។ តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ រូបភាពមួយសន្លឹករបស់តារារូបនេះ និងម្ដាយ មើលទៅពិតជាដូចគូសង្សារទៅហើយ ដោយរូបសម្រស់ម្ដាយតារារូបនេះ ពិតជានៅក្មេងខ្ចី មិនចាស់ទាល់តែសោះ ចំណែកការលេងខ្លួនក៏ស្ទាវមិនចាញ់ក្មេងឡើយ។

គួរបញ្ជាក់ផងដែរថា បើទោះបីតារាប្រុសរូបនេះ ធំពេញវ័យហើយក៏ពិតមែន តែរាល់សកម្មភាព និងរូបភាពនៅលើបណ្ដាញសង្គម តែងតែបង្ហោះរូបរួមគ្នាជាមួយម្ដាយយ៉ាងស្និទ្ធស្នាល បង្ហាញនៅភាពកក់ក្ដៅក្នុងគ្រួសារជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖ 

Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Ice Paris និងម្ដាយ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T