ប្រពៃណាស់! សិង្ហបុរីនឹងចេញថ្លៃចំណាយ ចំពោះប្រជាជនដែលសំរាលកូន កំឡុងសម័យកូវីដ

//s9.kh1.co/ef/ef2a1f921985a2ab53499b03fce072e31ff19776.jpg
សង្គម

 ០៧-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការលើកទឹកចិត្តនឹងជួយធានាដល់ប្រជាជនដែលប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុ និងមានការព្រួយបារម្ភអំពីការងាររបស់ពួកគេ។

សិង្ហបុរី៖ ប្រទេសសិង្ហបុរីនឹងចេញថ្លៃចំណាយចំនួនមួយលើក ដល់ឪពុកម្ដាយដែលទើបតែមានកូន នៅអំឡុងពេលមានជំងឺរាតត្បាតសកល។ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះបាននិយាយថា ការលើកទឹកចិត្តនឹងជួយធានាដល់ប្រជាជនដែលប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុ និងមានការព្រួយបារម្ភអំពីការងាររបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Heng Swee Keat បានប្រាប់សមាជិកសភាកាលពីថ្ងៃចន្ទថា៖ «យើងបានទទួលការឆ្លើយតបថា ជំងឺកូវីដ-១៩បានធ្វើឲ្យបំណងប្រាថ្នាក្លាយជាឪពុកម្ដាយរបស់ប្រជាជនមួយចំនួន ត្រូវបានពន្យារ។» លោកបានបន្ថែមទៀតថា៖ «រឿងនេះអាចយល់បានទាំងស្រុង ជាពិសេសនៅពេលពួកគាត់ប្រឈមនឹងភាពមិនប្រាកដប្រជា ជាមួយនឹងប្រាក់ចំណូលរបស់ពួកគាត់។»

រដ្ឋាភិបាលប្រទេសសិង្ហបុរីនឹងជួយចេញថ្លៃចំណាយ ចំពោះគ្រួសារដែលទើបតែសំរាលកូនរួច
រដ្ឋាភិបាលប្រទេសសិង្ហបុរីនឹងជួយចេញថ្លៃចំណាយ ចំពោះគ្រួសារដែលទើបតែសំរាលកូនរួច

លោក Heng បាននិយាយថា ការចេញថ្លៃចំណាយនេះនឹងជួយដល់ឪពុកម្ដាយ ក្នុងការចាយវាយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងត្រូវចេញថ្លៃចំណាយប៉ុន្មាននោះទេ។ ទោះបីមានការឆ្លើយតបផ្នែកសុខភាពសាធារណៈយ៉ាងជោគជ័យ ទៅនឹងជំងឺរាតត្បាតសកលក៏ដោយ ក៏ប្រទេសសិង្ហបុរីបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។

GDP របស់ប្រទេសនេះទំនងជាធ្លាក់ចុះ១២.៦ភាគរយ នៅក្នុងត្រីមាសទី២ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុត។ សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណើតទាបបំផុត នៅលើពិភពលោក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T