WHO៖ វ៉ាក់សាំងកូវីដ១៩ អាចនឹងត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ

//s9.kh1.co/f0/f02b024bb82b74c7ccf5bb4fb505e3dc35bceb89.jpg
សង្គម

 ០៧-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយ​កាលពីថ្ងៃអង្គារសប្តាហ៍នេះថា វ៉ាក់សាំងប្រឆាំងនឹង​ជំងឺកូវីដ១៩ អាចនឹងត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ

ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយ​កាលពីថ្ងៃអង្គារសប្តាហ៍នេះថា វ៉ាក់សាំងប្រឆាំងនឹង​ជំងឺកូវីដ១៩ អាចនឹងត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ។ ​ស្របពេលជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យមេដឹកនាំទាំងអស់ ត្រូវមានសាមគ្គីភាព​គ្នា ក៏ដូចជាការប្តេជ្ញាចិត្តផ្នែកនយោបាយ ​ ដើម្បីធានាឱ្យមាន​សមភាពលើដំណើរការចែកវ៉ាក់សាំង នៅពេលដែលវាត្រូវបានផលិត​រួចរាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​បច្ចុប្បន្នមានវ៉ាក់សាំងចំនួន៩ប្រភេទ ដែលកំពុងឆ្លងកាត់ដំណើរការពិសោធន៍​ ដោយស្ថិតនៅក្រោមយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ហើយវាត្រូវបានធ្វើឡើងក្នុងគោលបំណងចែកចាយជាលក្ខណៈសកលឱ្យបានចំនួន ២ពាន់លានដូស នៅចុងឆ្នាំ ២០២១៕

គួរ​ឱ្យដឹងដែរថា រហូតមកដល់ពេលនេះ ជំងឺកាចសាហាវកូវីដ១៩ បានឆក់យកជីវិតមនុស្សនៅទូទាំងពិភពលោកជាង ១លាននាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៣៦លាននាក់ ចំណែកមនុស្សប្រមាណ ២៧លាននាក់ផ្សេងទៀត បានជាសះស្បើយ៕

លោក Tedros Adhanom Ghebreyesus
លោក Tedros Adhanom Ghebreyesus
ប្រធានអង្គការសុខភាពពិភពលោក សង្ឃឹមថា វ៉ាក់សាំងកូវីដ១៩ អាចនឹងត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ
ប្រធានអង្គការសុខភាពពិភពលោក សង្ឃឹមថា វ៉ាក់សាំងកូវីដ១៩ អាចនឹងត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T