ទស្សនាការសម្ដែងដ៏អស្ចារ្យ ប្លែកភ្នែករបស់ BTS ក្នុងកម្មវិធី RADIO.COM របស់អាមេរិក​(មានវីដេអូ)

//s9.kh1.co/f5/f5735ee656baef7d505d1d919df3fb68d325d554.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កាន់តែប្លែកភ្នែក ជាមួយនឹងការសម្ដែងបទចម្រៀងទាំង ៣បទរបស់ BTS ក្នុងកម្មវិធី RADIO.COM ដោយថតចេញពីក្នុងផ្ទះមកតែម្ដង មើលទៅពិតជាសាមញ្ញ និងគួរឲ្យចាប់អារម្មណ៍ ខុសពីការសម្ដែងលើឆាក ដូចដែលពួកគេធ្លាប់បានធ្វើ កន្លងមក។

កូរ៉េខាងត្បូង ៖ ជឿជាក់ថា ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយ ថាក្រុមចម្រៀងប្រុសដ៏ល្បីរបស់កូរ៉េខាងត្បូង មួយក្រុមនេះ កម្រនឹងបង្ហាញការសម្ដែងដដែលៗ ឲ្យហ្វេនទស្សនាណាស់ ពិសេសនៅពេលដែលជម្ងឺឆ្លង កំពុងបន្តរីករាលដាលផងនោះ BTS បានស្វែងរកទីតាំងថត និងគំនិតនៃការសម្ដែង ថ្មីៗប្លែកៗរហូត ដើម្បីបម្រើអារម្មណ៍អ្នកទស្សនា តម្រូវទៅតាមស្ថានការជាក់ស្ដែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងដូចជា ការសម្ដែងក្នុងកម្មវិធី RADIO.COM របស់អាមេរិកលើកនេះ រឹតតែប្លែកភ្នែក ប្លែកអារម្មណ៍ លើសពីការសម្ដែងកន្លងមក ដោយពួកគេស្រាប់តែផ្លាស់ប្ដូរកន្លែងថត ពីឆាកធំ មានពន្លឺភ្លើងភ្លឺចែងចាំង មកថតនៅក្នុងផ្ទះវិញម្ដង មើលទៅពិតជាសាមញ្ញ គួរឲ្យចាប់អារម្មណ៍ ខុសពីរាល់ដង ម៉្យាងក៏បានធ្វើឲ្យហ្វេនៗ កាន់តែមានអារម្មណ៍ថា មានភាពស្និទ្ធស្នាលជាមួយពួកគេ កាន់តែខ្លាំងជាងមុនផងដែរ៕

ចង់ដឹងថា តើការសម្ដែងរបស់ BTS លើកនេះ មានភាពទាក់ទាញ និងពិសេសប៉ុណ្ណា?

តោះមកទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា ៖

BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T