កំឡុងពេលកូវីដ១៩ វណ្ណដា ផ្ដួចផ្ដើមសប្បុរសធម៌ទៅកាន់សហគមន៍មួយ កាត់បន្ថយភាពខ្វះខាត៨១គ្រួសារ

//s9.kh1.co/1d/1d2f0856fcc39eb3ff98d9a7013faa8e36ea0a03.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃទី ២៩ កញ្ញា ២០២០ កន្លងផុតទៅ តារាចម្រៀងប្រុសមាឌតូចសម្លេងធំរូបនេះ បានធ្វើសកម្មភាពក្នុងកម្មវិធីSKULL សប្បុរសធម៍ដែលផ្តួចផ្តើមឡើងដោយ វណ្ណដា ផ្ទាល់ ក្រុមការងារ ហើយសប្បុរសជនមួយចំនួន បានបរិច្ចាគគ្រឿងឧបភោគ បរិភោគទៅកាន់សហគមន៍មួយ នៅក្នុងខេត្តព្រះវិហា។

ព្រះវិហារ៖ តារាចម្រៀងប្រុសវ័យក្មេង លោក វណ្ណដា ពីមួយថ្ងៃទៅមួយថ្ងៃ តែងតែកើនប្រជាប្រិយភាពបានតាមរយៈបទចម្រៀងថ្មីៗបែបញាក់កន្ដ្រាក់អារម្មណ៍របស់លោក ព្រមទាំងបានក្លាយជាអាយដលក្នុងដួងចិត្តហ្វេនៗជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនត្រឹមតែមានសមត្ថភាពសិល្បៈសម្បូរបែបហើយ លោកវណ្ណដា ក៏ត្រូវបានប្រិយមិត្តទាំងអស់កោតសរសើរចំពោះអត្តចរិតស្លូតបូត ចិត្តល្អ មានចិត្តសប្បុរសធ្វើសកម្មភាពមនុស្សធម៌ជាច្រើនលើកច្រើនសាមកហើយ មានដូចជា ជួយនិងចុះសួរសុខទុក្ខ កុមារកំព្រា និងជនចាស់ជរាជាដើម។

ជាក់ស្ដែង កាលពីថ្ងៃទី ២៩ កញ្ញា ២០២០ កន្លងផុតទៅ តារាចម្រៀងប្រុសមាឌតូចសម្លេងធំរូបនេះ បានធ្វើសកម្មភាពក្នុងកម្មវិធីSKULL សប្បុរសធម៌ដែលផ្តួចផ្តើមឡើងដោយ វណ្ណដា ផ្ទាល់ ក្រុមការងារ ហើយសប្បុរសជនមួយចំនួនទៀត ព្រមទាំងមានថ្នាក់ដឹកនាំខេត្តព្រះវិហារចូលរួមជាកិត្តិយស បានបរិច្ចាគគ្រឿងឧបភោគ បរិភោគទៅកាន់សហគមន៍មួយ នៅក្នុងខេត្តព្រះវិហារ ក្នុងកិច្ចការរួមចំណែកកាត់បន្ថយភាពខ្វះខាតប្រជាជនខ្មែរយើងចំនួន៨១ គ្រួសារ កំឡុងពេលជំងឺរាតត្បាត កូវីដ-១៩នេះ។

តាមរយៈរូបភាពរូបភាពជាច្រើនសន្លឹកដែល វណ្ណដា បានចែកចាយនៅលើផេកហ្វេសប៊ុកជាផ្លូវការ បានបង្ហាញពីទិដ្ឋភាពសកម្មភាពទាំងស្រុង មានចាស់ជរាជាច្រើននាក់បានចូលរួមកម្មវិធីនេះ ជាពិសេស បង្ហាញទឹកមុខសប្បាយរីករាយទទួលយកអំណយពីតារារូបនេះគ្រប់គ្នា។ បន្ថែមពីនេះ ទង្វើដ៏ប្រពៃមួយនេះរបស់ វណ្ណដា  បានធ្វើឲ្យហ្វេនៗពេញចិត្តនិងសរសើរមិនដាច់ពីមាត់គ្រប់គ្នា សាកសមជាអាយដលរបស់អ្នករាល់គ្នាប្រាកដមែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

វណ្ណដា
វណ្ណដា
វណ្ណដា ក្នុងពិធីសប្បុរសធម៌
វណ្ណដា ក្នុងពិធីសប្បុរសធម៌
វណ្ណដា ក្នុងពិធីសប្បុរសធម៌
វណ្ណដា ក្នុងពិធីសប្បុរសធម៌
វណ្ណដា ក្នុងពិធីសប្បុរសធម៌
វណ្ណដា ក្នុងពិធីសប្បុរសធម៌
វណ្ណដា ក្នុងពិធីសប្បុរសធម៌
វណ្ណដា ក្នុងពិធីសប្បុរសធម៌
សកម្មភាពកម្មវិធីទាំងមូល
សកម្មភាពកម្មវិធីទាំងមូល
សកម្មភាពកម្មវិធីទាំងមូល
សកម្មភាពកម្មវិធីទាំងមូល
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T