សម័យកូរ៉ូណា! ភ្ញៀវ២៥០នាក់ ចូលរួមពិធីមង្គលការ ដោយតម្រូវឲ្យនៅតែក្នុងរថយន្ដ ដើម្បីរក្សាគម្លាតសង្គម

//s9.kh1.co/60/604e9412e65376ce8931b6416b78d493929f4eab.jpg
សង្គម

 ០៧-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គូស្វាមីភរិយាថ្មីថ្មោងជនជាតិឥណ្ឌាមួយគូ បានប្រារព្វធ្វើឡើងនូវពិធីមង្គលការអស់​រយៈពេល៤ម៉ោង កាលពីថ្ងៃសុក្រទី០២ ដើមខែតុលាកន្លងទៅនេះ នៅឧទ្យាន Braxted Park

អង់គ្លេស៖​ គូស្វាមីភរិយាថ្មីថ្មោងជនជាតិឥណ្ឌាមួយគូ បានប្រារព្វធ្វើឡើងនូវពិធីមង្គលការ​អស់រយៈពេល៤ម៉ោង កាលពីថ្ងៃសុក្រទី០២ ដើមខែតុលាកន្លងទៅនេះ នៅឧទ្យាន Braxted Park ទំហំ៥០០ហិកតា ក្នុងទីក្រុង Chelmsford ប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្ញៀវដែលបានចូលរួមសរុបទាំងអស់មានចំនួន២៥០នាក់ ដែលតម្រូវឲ្យនៅតែក្នុងរថយន្ដប៉ុណ្ណោះប្រសិនបើគ្មានការចាំបាច់ ដើម្បីបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែសម្រាប់ការទៅបន្ទប់ទឹក ត្រូវបានលើកលែង។ ភ្ញៀវទាំងអស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយមានជែលលាងសម្អាតដៃ និងអាហារសម្រន់ដែលភ្ញៀវអាចធ្វើការកម៉្មង់តាមវេបសាយ ហើយមានខាងអ្នករត់តុយកទៅឲ្យដល់រថយន្ដផ្ទាល់ផងដែរ។

ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញថា រថយន្ដដែលបានបើកចូលរួមពិធីមង្គលការ សុទ្ធសឹងតែជារថយន្ដស៊េរីទំនើប ដែលមានដូចជា Audi, Lamborghini និង Land Rover ជាដើម។

យ៉ាងណាមិញ ភ្ញៀវចំនួន១៥នាក់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលទៅក្បែរកូនកំលោះនិងកូនក្រមុំម្ដងៗ ហើយលើសពីនេះទៀត ពីធីមង្គលការ ក៏ត្រូវបានឡាយផ្ទាល់ទៅលើបណ្ដាញអុីនធឺណេត និងមានភ្ញៀវចូលទស្សនាចំនួនប្រមាណ៣០០នាក់ផងដែរ។

យោងតាមសម្ដីរបស់អ្នកនាង Roma ជាកូនក្រមុំ និងមានអាជីពជានាយកប្រតិបត្តិទីផ្សារ បានឲ្យដឹងថា នាងនិងស្វាមី មានគម្រោងរៀបការតាំងពីខែមេសាមកម៉្លេះ តែដោយសារជំងឺកូវីដ-១៩រាតត្បាតខ្លាំងពេក ទើបសម្រេចចិត្តពន្យារពេលមកដល់ខែតុលានេះ។ ចំពោះការចំណាយវិញ គឺអស់ទឹកប្រាក់ចំនួន១៥,០០០ផោន (ប្រមាណ១៩,៣០០ដុល្លារអាមេរិក)។

បើទោះបីជាពិធីមង្គលការប្រារព្វធ្វើឡើងមានភាពខុសប្លែកពីគេទូទៅដ៏ដោយ ក៏កូនកំលោះនិងកូនក្រមុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលទទួលបានសារជូនពរពីភ្ញៀវដែលមិនបានចូលរួមផ្ទាល់ ហើយពួកគេទាំងពីរ នឹងចងចាំថ្ងៃដ៏ពិសេសនេះជារៀងរហូតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​ 

កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T