ទោះមានវ័យ៣៣ឆ្នាំ តែ Cavani មាន៣ចំណុចសំខាន់ៗនេះសម្រាប់ Man United

//s9.kh1.co/52/5290282e4af008316ef8e94dc33d59f3dc063e8a.png
កីទ្បា

 ០៧-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មានរឿងជាច្រើនដែលក្លិប Manchester United រំពឹងពីខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ដែលសង្ឃឹមថាអាចនឹងនាំភាពជោគជ័យដល់ក្លិប អ្នកគាំទ្រ ក៏ដូចជារូបគាត់ផ្ទាល់ផងដែរ។

មានរឿងជាច្រើនដែលក្លិប Manchester United រំពឹងពីខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ដែលសង្ឃឹមថាអាចនឹងនាំភាពជោគជ័យដល់ក្លិប អ្នកគាំទ្រ ក៏ដូចជារូបគាត់ផ្ទាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៣ចំណុចសំខាន់ៗខាងក្រោមនេះជាហេតុផលដែល Man United ចុះកិច្ចសន្យាយក Edinson Cavani

១. គ្រាប់បាល់ដែល Cavani រកបាន៖ 

រដូវកាល ២០១៩-២០២០ របស់ Cavani នៅ Paris Saint-Germain គឺជារឿងដែលមិនអាចភ្លេចបាននោះទេ ដោយកំណត់ត្រារបស់ខ្សែប្រយុទ្ធរូបនេះរកបានដល់ទៅ ៣៥៣ គ្រាប់ក្នុង ៥៨៦ ប្រកួតគឺនៅតែដាច់ឆ្ងាយជាងអ្វីដែលខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United អាចធ្វើបាន។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះក៏ជាអ្នកស៊ុតបាល់បញ្ចូលទីបំបែកបានកំណត់ត្រានៅ PSG ផងដែរ ដោយស៊ុតបញ្ចូលទីបានរហូតដល់់់ទៅ ២០០ គ្រាប់ គិតចាប់ពីគាត់បានមកលេងក្នុងកំឡុងពេល ៧ ឆ្នាំនេះ។

  ខ្សែប្រយុទ្ធជើងចាស់ Edinson Cavan
  ខ្សែប្រយុទ្ធជើងចាស់ Edinson Cavan

២. បទពិសោធន៍អាជីពបាល់ទាត់របស់ Cavani៖

នៅវ័យ ៣៣ ឆ្នាំ ខ្សែប្រយុទ្ធ Cavani នឹងមានអ្វីជាច្រើនក្នុងការបង្រៀនខ្សែប្រយុទ្ធវ័យក្មេងរបស់ Man UnitedAnthony Martial (២៤ឆ្នាំ), Marcus Rashford (២២ឆ្នាំ), Daniel James (២២ឆ្នាំ) និង Mason Greenwood (១៩ឆ្នាំ) គួរតែឆ្លៀតយកឱកាសនេះដើម្បីសិក្សាពីខ្សែប្រយុទ្ធរៀមច្បងរូបនេះ និងរៀនឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានពីកីឡាករអន្តរជាតិសញ្ជាតិអ៊ុយរូហ្គាយរូបនេះ។

  ខ្សែប្រយុទ្ធជើងចាស់ Edinson Cavan
  ខ្សែប្រយុទ្ធជើងចាស់ Edinson Cavan

៣. ឆន្ទៈមុះមុត៖ 

លោក Ole Gunnar Solskjaer ធ្លាប់មានបំណងចង់បានខ្សែប្រយុទ្ធដែលមានឆន្ទៈចង់បំបែកកំណត់ត្រាក្នុងការរកគ្រាប់បាល់បញ្ចូលទី ហើយឥឡូវគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះរកបានហើយគឺកីឡាករ Cavani នេះហើយ។ ខ្សែប្រយុទ្ធជើងចាស់រូបនេះមិនដែលឈប់ហ្វឹកហាត់នោះទេ ដូចដែលបានបង្ហាញឱ្យឃើញដោយសមត្ថភាពរបស់គាត់ក្នុងការកាន់កាប់តំបន់ប្រយុទ្ធដែលអាចប្រជែងជាមួយ Neymar និង Kylian Mbappe បាននៅ PSG ៕

  ខ្សែប្រយុទ្ធជើងចាស់ Edinson Cavan
  ខ្សែប្រយុទ្ធជើងចាស់ Edinson Cavan

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T