មានរឿងអ្វី ទើប សុភ័ក្រ កុសុម៉ា ច្រឡំដៃវាយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ខណៈពេលកំពុងជជែកគ្នាសុខៗ​ (មានវីដេអូ)

//s9.kh1.co/40/404a6458f96d20deb802848ce3e2f97686994caa.jpg
នារី

 ០៧-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មានរឿងអ្វីទើប សុភ័ក្រ កុសុម៉ា ច្រឡំដៃវាយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ខណៈពេលកំពុងជជែកគ្នាសុខៗ

ភ្នំពេញ៖ បច្ចុប្បន្ននេះសង្កេតឃើញថា សុភ័ក្រ កុសុម៉ា ពិតជាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី ដោយសារតែតារាស្រីរូបនេះតែងតែធ្វើឲ្យមហាជនផ្ទុះសំណើចសើចសប្បាយ តាមរយៈកាយវិការកំប្លែងពូកែនិយាយសម្តីចាក់ទឹកមិនលិច។ មិនតែប៉ុណ្ណោះ នាងថែមទាំងមានទេពកោសល្យច្រៀងចម្រៀងបានយ៉ាងពីរោះ និងធ្វើពិធីការិនីបានយ៉ាងល្អទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងកាលពីយប់មិញនេះ សុភ័ក្រ កុសុម៉ា បានទៅចូលរួមកម្មវិធីមួយនៅឯភោជនីយដ្ឋាន Rose Wood។ ក្នុងនោះផងដែរ ក៏ឃើញមានវត្តមានរបស់កំពូលតារាចម្រៀងប្រចាំផលិតផលហង្សមាសគឺអ្នកនាង ឱក សុគន្ធកញ្ញា បានទៅចូលរួមក្នុងកម្មវិធីនោះផងដែរ។

យ៉ាងណាមិញ អ្នកទាំងពីរក៏បានជួបសំណេះសំណាល និងនិយាយគ្នាលេងយ៉ាងសប្បាយរីករាយ ជាមួយនឹងកាយវិការដ៏កំប្លុកកំប្លែងរបស់ កុសុម៉ា ធ្វើឲ្យអ្នកនាង ឱក សុគន្ធកញ្ញា សឹងតែទប់សំណើចមិនជាប់។ ភ្លាមៗនោះផងដែរ ស្រាប់តែមិត្តភក្តិរបស់ កុសុម៉ា បានពញ្ញាក់នាងឲ្យភ្ញាក់ ទើបទប់ស្មារតីមិនជាប់ បែរជាច្រឡំដៃវាយអ្នកនាង ឱក សុគន្ធកញ្ញា តែម្តងទៅ៕

ចង់ដឹងថា តើកាយវិការនោះយ៉ាងណាខ្លះ? សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា និង ឱក សុគន្ធកញ្ញា
សុភ័ក្រ កុសុម៉ា និង ឱក សុគន្ធកញ្ញា
សុភ័ក្រ កុសុម៉ា និង ឱក សុគន្ធកញ្ញា
សុភ័ក្រ កុសុម៉ា និង ឱក សុគន្ធកញ្ញា
សុភ័ក្រ កុសុម៉ាឱក សុគន្ធកញ្ញា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T