ទៅទឹកដីអង្គរ លើកនេះ យុគ ចិន្តា ជិះរថយន្ត Rolls Royce ឆ្នាំ ១៩៧៦ យ៉ាងរំភើយ

//s9.kh1.co/fc/fc2de96098af4bbd75fbfa2ed8f4492644a8db15.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ពិធីការិនីជើងចាស់ អ្នកនាង យុគ ចិន្តា ទោះរវល់ជាមួយការងារសិល្បៈ និងមុខជំនួញយ៉ាងណា ក៏នៅឆ្លៀតពេលដើរលេងផងដែរ។

សៀមរាប៖ ពិធីការិនីឆ្នើមអ្នកនាង យុគ ចិន្តា បច្ចុប្បន្ន តារាស្រីជើងចាស់រូបនេះ កាន់តែប្រើជីវិតរស់នៅយ៉ាងមានសេចក្ដីសុខ ខណៈការងារសិល្បៈ និងមុខរបរផ្ទាល់ខ្លួនជោគជ័យទាំងអស់យ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត គេង្កេតឃើញតារារូបនេះ តែងតែមានដំណើរដម្សាន្តដើម្បីលំហែកាយបន្ទាប់ពីទំនេរពីការងារថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រាល់សកម្មភាពដើរលេងរបស់ពិធីការិនីរូបនេះ តែងតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍នឹងការលំហែកាយនាងជានិច្ច មិនថាទៅកន្លែងណានោះទេ។ ជាពិសេស ក្នុងអំឡុងពេលដើរលេង តារាស្រីឆ្នើមរូបនេះ ក៏មិនភ្លេចថតរូបបង្អួតសម្រស់ក្មេងជាងវ័យរបស់ខ្លួនជាមួយស្ទាយ៍ប្លែកខុសៗពីគ្នា បង្ហោះលើបណ្ដាញសង្គមផងដែរ។ 

ហើយប៉ុន្មានម៉ោងមុននេះ អ្នកនាង យុគ ចិន្ដា បានបង្ហោះរូបភាពថ្មីពេលទៅកម្សាន្តនៅក្នុងខេត្តសៀមរាបយ៉ាងរំភើយ ព្រមទាំងបានជិះរថយន្តម៉ាក Rolls Royce ឆ្នាំ១៩៧៦ ដែលជារថយន្តខាងសណ្ឋាគារមួយកន្លែងនៅសៀមរាបរៀបចំជូន។ បើមើលតាមរូបភាពទាំងនោះ តារារូបនេះបានបង្ហាញនៅស្នាមញញឹមយ៉ាងស្រស់ស្រាយ ជាមួយបរិយាកាសធម្មជាតិ មានតែប្រាង្គប្រាទអមជុំវិញខ្លួនផងនោះ។ 

ជាការពិត ក្រោយមហាជន និងហ្វេនឃើញរូបភាព តារាស្រីរូបនេះ ថតជាមួយរថយន្តទំនើបដែលមានអាយុកាលយូរឆ្នាំមួយនេះរួច ពួកគេបានពោលពាក្យសរសើរទៅកាន់រូបសម្រស់ ស្រស់ឆើតឆាយមិនចេះចាស់នាងគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
 អ្នកនាង យុគ ចិន្តា 
យុគ ចិន្តា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T