WHO ប៉ាន់ស្មានថា មនុស្សប្រហែល១០% នៃចំនួនសរុបលើពិភពលោក បានឆ្លងជំងឺកូវីដ-១៩

//s9.kh1.co/75/75cb590e661b8a82ad49c31a8236d4a27f0bb2f7.jpg
សង្គម

 ០៦-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ស្មានថា ប្រមាណ១០%នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក ប្រហែលជាបានឆ្លងជំងឺកូវីដ-១៩ រួចរាល់ហើយ

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ស្មានថា ប្រមាណ១០%នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក ប្រហែលជាបានឆ្លងជំងឺកូវីដ-១៩ រួចរាល់ហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន NHK

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក  Mike Ryan
   លោក  Mike Ryan

នាយកកម្មវិធីសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក លោក  Mike Ryan បានបញ្ជាក់ពីតួលេខនេះ កំឡុងពេលប្រជុំក្រុមប្រឹក្សាប្រតិបត្ដិនៅទីស្នាក់ការកណ្ដាល ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។ ជាមួយគ្នានោះដែរ លោកបានសង្កត់ធ្ងន់ថា ប្រទេសភាគច្រើនលើពិភពលោក នៅតែស្ថិតក្នុងហានិភ័យនៅឡើយទេ។

ការធ្វើតេស្ដរកជំងឺកូវីដ-១៩
ការធ្វើតេស្ដរកជំងឺកូវីដ-១៩

គួរឲ្យដឹងដែរថា អង្គការសុខភាពពិភពលោកគ្រោងនឹងបញ្ជូនក្រុមបេសកកម្មអន្ដរជាតិ ទៅកាន់ប្រទេសចិន ដើម្បីស៊ើបអង្កេតពីដើមកំណើតនៃជំងឺរាតត្បាតសកលនេះ។ លោក Ryan បានប្រាប់អង្គប្រជុំថា ខ្លួនបានបញ្ជូនបញ្ជីឈ្មោះបេក្ខជនជំនាញៗ ដែលនឹងចូលរួមក្នុងបេសកកម្មនោះទៅកាន់ប្រទេសចិនរួចរាល់ហើយ ប៉ុន្ដែលោកមិនបានផ្ដល់ព័ត៌មានលម្អិតអំពីក្រុមពួកគេ ឬបេសកកម្មនឹងចាប់ផ្ដើមពេលណាឡើយ។

សូមបញ្ជាក់ផងដែរថា បើយោងតាមគេហទំព័រ Worldometer គិតត្រឹមរសៀលម៉ោង៣:០០នាទី ថ្ងៃទី០៦ ខែតុលា នេះ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបទូទាំងពិភពលោកបានបន្ដកើនដល់ជាង ៣៥.៧លាននាក់ ហើយក្នុងនោះ ស្លាប់ជាង ១.០៤លាននាក់ និងជាសះស្បើយវិញប្រមាណ ២៦.៨លាននាក់៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T