ថតម៉ូតទស្សនាវដ្ដីលើកនេះ Justin និងប្រពន្ធ លេងស្ទីលឃើញហើយចង់ក្ដៅខ្លួន

//s9.kh1.co/d3/d3a5a4b76d9ee3d3fc423c0f58dacfde7448ae41.png
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Justin Bieber និងភរិយារបស់គាត់ បានថតរូប សម្រាប់ទស្សនាវដ្តី ប្រទេសអ៊ីតាលី ក្នុងឱកាសខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់ពួកគេ។

បរទេស៖ រូបភាពថ្មីៗ របស់តារាចម្រៀងជនជាតិកាណដាលោក Justin Bieber ដែលបានឱបប្រពន្ធ យ៉ាងផ្អែមល្ហែមនៅលើគ្រែ និងឈុតថើបគ្នាមួយចំនួន ត្រូវបានជ្រើសរើសដាក់ក្នុងទស្សនាវដ្តី Vogue របស់ប្រទេសអ៊ីតាលី​ នឹងត្រូវចេញផ្សាយខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតនោះដែរ តារាចម្រៀងប្រុសវ័យ ២៦ឆ្នាំរូបនេះ បានដោះអាវ បង្ហាញសាក់ ជាមួយការបញ្ចេញសាច់ដុំគួរឲ្យទាក់ទាញ ជាពិសេសនោះ ប្រពន្ធរបស់តារាចម្រៀងរូបនេះ ជាមួយឈរកាច់រាងគ្រប់ស្ទីល អមជាមួយកម្ពស់ខ្ពស់សមល្មម បានធ្វើឲ្យពួកគេ កាន់តែលេចធ្លោថែមមួយកម្រិត អាចនិយាយបានថា គ្រប់សន្លឹកតែម្តង។

ទៀតសោត ដូចសព្វរាល់ដង ភាពច្នៃប្រឌិតរបស់ពួកគេ បូករួមភាពសមសួនស៊ីគ្នារបស់អ្នកទាំងពីរ បានធ្វើឲ្យគេគ្រប់គ្នាច្រណែន ពីភាពផ្អែមល្ហែមរបស់ពួកគេ សូម្បីតែថតរូប ដែលនៅតែជាទីចាប់អារម្មណ៍របស់មហាជន​ ជាពិសេសនោះរបស់អ្នកគាំទ្រ បានក្លាយជាគូស្វាមីភរិយាដែលមានប្រជាប្រិយបំផុតមួយរូបនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ Justin Bieber ទើបតែបានអបអរ រំលឹកខួបថ្ងៃរៀបពិធីមង្គលការរបស់ពួកគេ ដែលអ្នកទាំងពីរ កាន់ដៃគ្នា ដើរលើផ្លូវជីវិតអាពាហ៍ពិពាហ៍ សាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គល មួយឆ្នាំកន្លងមកនេះ៕

សូមទស្សនារូបខាងក្រោម៖

Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Justin Bieber និងប្រពន្ធ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T