មិនប្រកាន់ខ្លួនជាតារាល្បី ចេន សមាជិកក្រុម Mustache ប្រើជីវិតសាមញ្ញ ញ៉ាំអីតាមផ្លូវ ហ្វេនៗសរសើរ (មានវីដេអូ)

//s9.kh1.co/8d/8d7567f4abdc39ac3259f8a2347860961436533e.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមានឈ្មោះជាតារាចម្រៀង មានអ្នកស្គាល់ និងមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្នពិតមែន ប៉ុន្តែជីវិតឯកជនរបស់ ចេន មេក្រុម Mustache នៅតែប្រើជីវិតសាមញ្ញៗ ញ៉ាំអាហារតាមផ្លូវដូចគេឯងធម្មតាដែរ។

ភ្នំពេញ៖ ជាការពិតណាស់ ក្រុមតារាចម្រៀងប្រុស Mustache Band ត្រូវបានមហាជនដែលជាអ្នកគាំទ្រ បានស្គាល់និងពេញចិត្តតាំងពីអំឡុងឆ្នាំ ២០១៦ មកម្ល៉េះ ដោយសារសមាជិកទាំង ៥ នាក់ក្នុងក្រុមនេះ ពួកគេសុទ្ធតែមានទេពកោល្យល្អៗ ខុសប្លែកពីគ្នា ពិសេសគឺរូបសម្បត្តិស្រស់សង្ហាមិនចាញ់គ្នាប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយក្នុងនោះដែរ សមាជិកម្នាក់ គឺលោក ចេន ដែលជាមេក្រុម របស់ក្រុមនេះ ក្រៅពីមានទេពកោសល្យដ៏ពូកែហើយ តារាប្រុសរូបនេះ ក៏មានរូបរាងសង្ហា គួរជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រផងដែរ គួបផ្សំនិងសមត្ថភាពច្រៀងយ៉ាងផ្អែមពីរោះថែមទៀតនោះ ទើបធ្វើឲ្យលោក កាន់តែមានអ្នកគាំទ្រច្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។

ដោយឡែក បើងាកមកមើលជីវិតឯកជនរបស់ តារាប្រុសរូបនេះវិញ យើងឃើញថា ទោះបីជាស្របពេលនេះ កេរ្តិ៍ឈ្មោះរបស់លោក កំពុងមានភាពល្បីល្បាញខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែ លោក ចេន នៅតែចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញៗដើរតាមទីសាធារណៈ អង្គុយញ៉ាំអាហារតាមផ្លូវធម្មតាៗ មើលទៅមិនចេះវាយឬកឆ្មើងឆ្មៃ ឬប្រកាន់ខ្លួន ជាតារាចម្រៀងល្បីមួយរូបនោះឡើយ។

នេះបើយោងតាមវីដេអូ ដែលគេបានប្រទះឃើញ និងលួចថតបាន លោកកំពុងអង្គុយញ៉ាំអាហារតាមផ្លូវមួយកន្លែង។ ដែលតាមរយៈវីដេអូមួយនេះ នៅពេលអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានឃើញហើយ ពួកគេបាននាំគ្នាពោលពាក្យសរសើរដល់តារាប្រុសរូបនេះ ជាហូរហែរផងដែរ៕

ទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

  លោក ចេន
  លោក ចេន
  លោក ចេន
  លោក ចេន
  លោក ចេន
  លោក ចេន
 លោក ចេន កំពុងញ៉ាំអី
 លោក ចេន កំពុងញ៉ាំអី
លោក ចេន កំពុងញ៉ាំអី
លោក ចេន កំពុងញ៉ាំអី
លោក ចេន កំពុងញ៉ាំអី
លោក ចេន កំពុងញ៉ាំអី
  វីដេអូ ដែលគេលួច លោក ចេន កំពុងញ៉ាំអី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T