កុំចេះតែហ៊ាន! ឲ្យក្រុមហ៊ុនមួយយក iPhone ចាស់ៗទៅកែច្នៃឡើងវិញ បែរជាហ៊ានលបលក់ ឥឡូវត្រូវ Apple ប្ដឹងហើយ

//s9.kh1.co/66/66496af6c65e6d3245f3e47fc1d7c0aac23d11f0.jpg
បច្ចេកវិទ្យា

 ០៦-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Apple បានដាក់ពាក្យប្ដឹង តាំងពីខែមករា ប៉ុន្តែថ្មីៗនេះ វាទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

កាណាដា៖ ក្រុមហ៊ុន Apple កំពុងប្ដឹងក្រុមហ៊ុនមួយនៅកាណាដា ដែល Apple អះអាងថា ក្រុមហ៊ុននោះបានលក់ឧបករណ៍ជាង១០០,០០០គ្រឿង ដែលខ្លួនបានបញ្ជូន ឲ្យយកទៅកែច្នៃឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបញ្ជូនឧបករណ៍ចាស់ៗជាង៥០០,០០០គ្រឿង រួមមាន iPhone, iWatch និង iPad ទៅកាន់ក្រុមហ៊ុនឧស្សាហកម្ម Geep នៅប្រទេសកាណាដា ចាប់ពីឆ្នាំ២០១៥ ដល់២០១៧។ ប៉ុន្តែបន្ទាប់ពីបានពិនិត្យបញ្ជាក់នៅឆ្នាំ២០១៨ គេបានរកឃើញថា មានឧបករណ៍១៨ភាគរយក្នុងចំណោមឧបករណ៍ចាស់ៗទាំងនោះ កំពុងតែនៅភ្ជាប់និងប្រើប្រាស់អ៊ីនធឺណេតនៅឡើយ។

ស្លាកសញ្ញារបស់ក្រុមហ៊ុនឧស្សាកម្ម Geep
ស្លាកសញ្ញារបស់ក្រុមហ៊ុនឧស្សាកម្ម Geep

ក្រុមហ៊ុន Geep ដែលបានដាក់បណ្ដឹងតាមផ្លូវច្បាប់ផ្ទាល់ខ្លួនកាលពីខែកក្កដា បានដាក់កំហុសនេះទៅកាន់និយោជិកទុច្ចរិតចំនួន៣នាក់ ហើយខ្លួនមិនបានដឹងថា មានអ្វីកើតឡើងនៅក្នុងរោងចក្ររបស់ខ្លួន នៅក្រុង Barrie ខេត្ត Ontario ប្រទេសកាណាដានោះទេ។ ឥឡូវនេះ ក្រុមហ៊ុននេះគឺជាផ្នែកមួយនៃក្រុមហ៊ុន Quantum Lifecycle Partners ដែលបាននិយាយថា ឈ្មោះបុគ្គលិកទាំងនោះមិនត្រូវបានជួលដោយ Quantum នោះទេ។

ក្រុមហ៊ុន Apple បានដាក់ពាក្យប្ដឹង តាំងពីខែមករា ប៉ុន្តែថ្មីៗនេះ វាទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ក្រុមហ៊ុន Apple បាននិយាយថា ផលិតផលទាំងឡាយសម្រាប់យកទៅកែច្នៃឡើងវិញ គឺមិនអាចយកទៅលក់ឲ្យអតិថិជននោះទេ។ ហើយប្រសិនបើឧបករណ៍ទាំងនោះត្រូវបានជួសជុលនិងបន្លាស់ជាមួយផ្នែកក្លែងក្លាយ ពួកវាអាចបង្កបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ រួមមានបញ្ហាអគ្គិសនីនិងថ្ម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T