ញាក់សាច់! ក្រុមហ៊ុនចំណេញបានច្រើន៥ឆ្នាំជាប់ៗគ្នា លេងសុទ្ធតែចែកឡានហ្វ្រីៗជាង៤ពាន់គ្រឿងដល់បុគ្គលិក

//s9.kh1.co/d6/d6f7133452d7202c69a0c9991e579467076938ec.jpg
សង្គម

 ០៦-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនផលិតដែកថែបមួយនៅប្រទេសចិន បានធ្វើរឿងយ៉ាងពិសេស តាមរយៈការចែករថយន្ដស៊េរីថ្មីចំនួន ៤,១១៦គ្រឿងដល់បុគ្គលិក ដែលជារង្វាន់លើកទឹកចិត្ដចំពោះការទទួលបានប្រាក់ចំណេញលើសគោលដៅ ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា

ចិន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតដែកថែបមួយនៅប្រទេសចិន បានធ្វើរឿងយ៉ាងពិសេស តាមរយៈការចែករថយន្ដស៊េរីថ្មីចំនួន ៤,១១៦គ្រឿងដល់បុគ្គលិក ដែលជារង្វាន់លើកទឹកចិត្ដចំពោះការទទួលបានប្រាក់ចំណេញលើសគោលដៅ ក្នុងរយៈពេលឆ្នាំជាប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីចែកជូនរថយន្ដរបស់ក្រុមហ៊ុនដែកថែបឈ្មោះ Jiangxi West Dajiu បានប្រារព្ធឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដើម្បីអបអរសាទរភាពជោគជ័យ និងផ្ដល់រង្វាន់ជាទីគាប់ចិត្ដដល់និយោជិក ដែលបានរួមចំណែកបង្កើនប្រាក់ចំណេញដល់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ យ៉ាងណាមិញ ដើម្បីជាការតបស្នង អ្នកគ្រប់គ្រងក្រុមហ៊ុនបានសម្រេចថា នឹងចែករថយន្ដម្នាក់មួយគ្រឿង ជាដំណាក់កាលៗនៅមុនប៉ុន្មានសប្ដាហ៍នៃពិធីបុណ្យជាតិរបស់ប្រទេសចិន។

ក្នុងចំណោមរថយន្ដទាំងអស់ រួមមានរថយន្ដម៉ាក Jiangling Ford Territory ចំនួន ២,៩៣៣គ្រឿង និងម៉ាក FAW-Volkswagen Magotan ចំនួន ១,១៨៣គ្រឿង ដែលមានតម្លៃសរុបប្រហែល ៥០០លានយ័ន (ឬប្រហែលស្មើនឹង ៧៤លានដុល្លារអាមេរិក)។ ជាមួយគ្នានោះ ខាងក្រុមហ៊ុនក៏បានប្រកាសថា នឹងចំណាយលើថ្លៃស្លាកលេខ ពន្ធ និងការធានារ៉ាប់រងរថយន្ដរយៈពេលឆ្នាំផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រថយន្ដដែលប្រគល់ជូនបុគ្គលិក
រថយន្ដដែលប្រគល់ជូនបុគ្គលិក
រថយន្ដដែលប្រគល់ជូនបុគ្គលិក
រថយន្ដដែលប្រគល់ជូនបុគ្គលិក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T