ខេត្តស្ទឹងត្រែង៖ មន្ត្រីប៉េអឹមម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតស្រាលដោយសារបើករថយន្ត ធ្លាក់ពីលើស្ពានចូលទៅក្នុងបាតអូរនៅចំណុចភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី៤ មេសា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តកាមរីគូទស្វិតមួយគ្រឿងស៊េរីឆ្នាំ១៩៩៥ ពណ៌ស បានបើកបោះពួយពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿន លឿន លុះមកដល់អូរឆ្លងស្ពានឈើក្នុងភូមិភ្លុកបានបុកបង្កាន់ដៃ ស្ពានអូសជាង១០ម៉ែត្រទើបរថយន្តធ្លាក់ដល់បាតអូរកម្ពស់៣ម៉ែត្ររួច ខ្ជាក់អ្នកបើកបរ និងអ្នករួម ដំណើរ ដែលជាមន្ត្រីប៉េអឹមទាំង២នាក់ចេញពីរថយន្តបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ត្រូវបានអ្នកភូមិនាំយកមកសង្គ្រោះនៅមន្ទីរពេទ្យ ។
មន្ត្រីនគរបាលចរាចរបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នោះឈ្មោះមឿន ធា មានឋានន្តរស័ក្តិអនុសេនីយ៍ឯក ជានាយរដ្ឋបាលសរុបមន្ទីរផែនការ ប្រតិបត្តិ ការនៃ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត រងរបួសស្រាលត្រង់ភ្នែកខាងស្តាំ និងម្នាក់ទៀតឈ្មោះធាន ភារម្យ មានឋានន្តរស័ក្តិអនុសេនីយ៍ឯកជានាយរដ្ឋបាលសរុបមន្ទីរភស្តុ ភា បច្ចេកទេសនិងជាអ្នកបើករថយន្តរងរបួសជាទម្ងន់ត្រង់ក្បាលត្រូវដឹកទៅ សង្គ្រោះបន្តនៅរាជធានីភ្នំពេញ ។ ចំណែករថយន្តត្រូវបានកម្លាំងនគរបាលរួមជាមួយប្រជាពលរដ្ឋក្នុងភូមិភ្លុក ចងខ្សែពួទាញឡើងពីក្នុងអូរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសេសាន ៕
ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]