មើលសឹងមិនស្គាល់! ទេព បូព្រឹក្ស លេងខ្លួនប្លែកតាមបែបអឺរ៉ុប ជាមួយសម្បុរខ្មៅ និងស្ទាយ៍សក់រួញយ៉ាងស្រស់ស្អាត

//s9.kh1.co/3a/3a5286e4a12983bdfd59ec4f6478702f87355947.jpg
នារី

 ០៦-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទេព បូព្រឹក្ស លេងខ្លួនប្លែកតាមបែបអ៊ីរ៉ុប ជាមួយសម្បុរខ្មៅ និងស្ទាយសក់រួញយ៉ាងស្រស់ស្អាត

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បច្ចុប្បន្ននេះសង្កេតឃើញថា នាងកាន់តែជោគជ័យលើវិថីសិល្បៈបន្ទាប់ពីខិតខំប្រឹងប្រែង និងពុះពារអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ មិនតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះក៏មានមុខជំនួញផ្ទាល់ខ្លួនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីជោគជ័យការងារជាច្រើនមកក៏សង្កេតឃើញថា ទេព បូព្រឹក្ស កាន់តែមានជីវិតហ៊ឺហារជាងមុនជាមួយគូស្នេហ៍គឺលោក ជី ដេវីត នាពេលប៉ុន្មានខែចុងក្រោយនេះ។

យ៉ាងណាមិញ ទោះបីជាតារាចម្រៀងរូបនេះហាក់មមាញឹកខ្លាំងជាមួយការងារក៏ពិតមែន ប៉ុន្តែបើនិយាយពីការតុបតែងខ្លួន គឺប្លែកស្ទើររាល់ថ្ងៃតែម្តង បើមើលតាមការ Live នៅក្នុងបណ្តាញសង្គម។ រីឯសម្លៀកបំពាក់វិញ មិនដែលជាន់ម៉ូដគ្នាឡើយ គឺថាប្លែកៗរហូតតែម្តង។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស បានធ្វើការបង្ហោះរូបប៉ុន្មានសន្លឹកជាមួយការតុបតែងខ្លួនប្លែកមិនធ្លាប់បានឃើញឡើយ។ ជាមួយនឹងម៉ូដសក់រួញដ៏ទាក់ទាញ រីឯពណ៌សម្បុរវិញដូចខាងប៉ែកអ៊ឺរ៉ុប ដែលមានស្បែកខ្មៅៗមើលទៅពិតជាប្លែកខ្លាំងមែនទែន។ គ្រាន់តែតារាចម្រៀងរូបនេះបង្ហោះភ្លាម អ្នកគាំទ្រជាច្រើននាំគ្នាសរសើរមិនដាច់ពីមាត់តែម្តង៕

ចង់ដឹងថា តើរូបទាំងនោះស្រស់ស្អាត និងប្លែកយ៉ាងណា តោះទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T