ស្នេហា៖ អាពាហ៍​ពិពាហ៍​គឺ​ជា ​សច្ចាប្រណិធាន​ដ៏​ធ្ងន់​ធ្ងរ​មួយ ​រវាង​​មនុស្ស​ពីរនាក់ ដែល​​ត្រូ​វ​មាន​​ទំនួល​ខុស​ត្រូវ​ ចំពោះ​គ្នា​ទៅ​វិញ​ទៅមក​។ គិត​ចាប់​ពី​ថ្ងៃ​រៀបការ​​ទៅ​ អ្នក​ទាំងពីរនឹង​ក្លាយទៅ​ជា មនុស្ស​របស់​គ្នា​ ទៅ​វិញ​ទៅមក​ ហើយ​រាល់​សកម្មភាព ឬការសម្រេច​ចិត្ត​ធ្វើ​អ្វីមួយ ​មិន​អាច​ចេះ​តែ​អត្ត​នោម័ត​តែ​ម្នាក់​ឯង ដូច​កាលនៅ​ខ្លួន​មួយ​ ដូច​មុន​ទៀតឡើយ។

តែ​បើ​ទោះបីជា ​បែបនេះ​ក៏​ពិតមែន​ តែ​ក៏​នៅតែ​មាន នៅ​បញ្ហា​លែង​លះគ្នា​ជា​ច្រើន ​ដែល​ជា​ហេតុធ្វើ​ឲ្យ ​អ្នក​ដែល​នៅលីវភាគ​ច្រើន ​មានការ​ព្រួយបារម្ភនិង ​ខ្លាច​រអាអំពី​បញ្ហា ​រៀប​ការ​នេះ​ផងដែរ​។ វា​មិនមែន​ជា​រឿង​ ងាយ​ស្រួ​ល​នោះទេ​ដែល​ អាច​រក្សា​នៅ​ចំណងអាពាហ៍​ពិពាហ៍​មួយ ឲ្យ​នៅគង់​វង្ស​បានយូរ​អង្វែងនោះ ​ព្រោះ​ការ​គិតវា​​មិនស្រួល ​​ដូច​ការ​អនុវត្តន៍​ផ្ទាល់នោះទេ​។ ​នេះ​ហើយ​ជា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ ​​ចំណង​អាពាហ៍​ពិពាហ៍​ជាច្រើន ​ត្រូវរង្គោះ​រង្គើ​ឈាន​ដល់ ​​ផ្លូវ​បំបែក​​។

ដូច្នេះអ្នក​ត្រូវ​ចាំ ក្នុង​ចិត្ត​ថា ​ការ​ស្រលាញ់ដែលកើត​ឡើង​តែ​ម្ខាង​ ខំ​ប្រឹង​ការ​ពារតែម្ខាង​នឹង​មិន​អាច​ រក្សា​ទំនាក់ទំនង ឬចំណង​អាពាហ៍ពិពាហ៍ ​មួយ​បាន​ទេ​។ តែ​អ្នក​ទាំងពីរ ​ត្រូវ​ដើរ​ទៅ​ជាមួយ​គ្នា​ ខំប្រឹង​ជាមួយ​គ្នា​ ទើប​អាច​រក្សា​វា ​ឲ្យ​​នៅ​យូរអង្វែងបាន​។ ក៏ប៉ុន្តែ​ខំ​ប្រឹងតែ​មួយ​មុខ ​មិន​គ្រប់​គ្រាន់​នោះទេ អ្នក​ក៏​ត្រូវ​ការ​សំណាង​ខ្លះ​ មក​នៅ​ខាង​អ្នក​ដែរ។ អ្នក​អាច​នឹង​ជួប ​នៅស្នេហា​ដែល​ជាទីគាប់​ចិត្ត ​​ប្រសិន​បើបានជួប​នឹង​ មនុស្ស​ប្រុស​ប្រភេទ​ទាំងនេះ​ ហើយ​អ្នក​ក៏​នឹង​មិន ​សម្រេច​ចិត្ត​ខុស​ដែរ ​ក្នុង​ការ​រៀប​ការ​ជាមួយ​បុរស បែបនេះ។

១. គាត់​មាន​ជំនាញ​ទំនាក់ទំនង​ល្អ​

រូបតំណាង

មនុស្ស​ស្រី​គ្រប់​រូប​ មិន​ថា​អ្នកណា​នោះ​ទេ តែង​ចង់បាន​ដៃគូរដែល ​មាន​ជំនាញ​ល្អ ​ក្នុង​កា​រទំនាក់ទំនង​។ ការប្រាស្រ័យ​ទាក់ទង ​​គឺ​ជា​គន្លឹះមួយ ​ក្នុង​ការរក្សា​ទំនាក់​ទំនង​ ប្រសិន​បើ​អ្នកទាំង​ពីរ ​មាន​ការ​ប្រាស្រ័យទាក់ទង ​នឹង​គ្នា​បាន​ល្អនោះ ​ក៏​មិន​ងាយ​នឹង​មាន​ នៅ​ការ​យល់​ច្រលំ​ ឬភាព​មិន​យល់ពីគ្នា​កើត​ឡើង រវាង​អ្នកទាំងពីរ​ផងដែរ​។

២. គាត់​ចេះ​គ្រប់​គ្រងខ្លួន​ឯងដោយ​ភាព​ចាស់​ទុំ

រូបតំណាង

គាត់​គឺ​ជា​បុរសម្នាក់​ដែល ​ដឹង​ច្បាស់​ពី​របៀប​គ្រប់គ្រង​ខ្លួន​ឯង ដោយភាព​ឆ្លាសវៃ និង​ចាស់​ទុំ។ គាត់​តែង​តែ ​អាច​រក្សា​នៅ​កម្រិត ​អារម្មណ៍​របស់​គាត់​បាន​ជា​និច្ច​។ ហើយ​គាត់​ក៏​តែងតែ​អាច​រក្សា​ នៅ​សកម្មភាព​របស់ ​គាត់បាន​យ៉ាងល្អ​ បើទោះបីជាស្ថិត ក្នុង​កាលៈទេសៈលំបាកៗ ឬស្ត្រេស​បែបណា​ក៏ដោយ។

៣. គាត់​តែងតែបង្ហាញ​ការគោរព​ចំពោះ​អ្នក​

រូបតំណាង

គាត់មិន​ដែល​ធ្វើ​ឲ្យ​អ្នក ​មាន​អារម្មណ៍​យល់​ថា ​អ្នកត្រូវ​បាន​គេ ​មិន​គោរពនោះទេ​។ គាត់​និងមិនបន្ទោសអ្នក ឬ​បន្ទៀប​បន្ថោក​អ្នក ​ព្រោះ​តែ​ការ​ធ្វើ​ខុស រូប​រាង សម្រស់ ​ឬ​ចំណុច​មិន​ល្អ​របស់ ​អ្នកតាម​ទម្រង់ ​ណា​មួយ​ឡើយ។ ​ហើយ​គាត់​ក៏នឹង​គ្មាន​ថ្ងៃ​ទៅ ប្រៀប​ធៀប​នារីដែល​ គាត់​ស្រលាញ់ជាមួយ​នារីដទៃ ​ព្រោះ​តែ​អ្នក​មាន​រូប​រាងធាត់ អ្នកទាប ស ខ្មៅ​ នោះដែរ។ ព្រោះ​ថា​គាត់​បាន​ សម្រេច​ជ្រើស​រើ​ស យក​អ្នក​ដូច្នេះ គាត់នឹងស្រលាញ់​អ្វី​ដែល​ជា​អ្នក​។ 

៤. គាត់​ជាមនុស្ស​ដែល​មាន​ចិត្ត​ល្អ

រូបតំណាង

គាត់មិនមែន​ជា ប្រភេទ​​មនុស្ស​ដែល​ធ្វើ​ជា​ចិត្ត​ល្អ ឬរាក់​ទាក់​ជាមួយ​នឹង ​មនុស្ស​ណា​ដែល​ផ្តល់តែ ​ផល​ប្រយោជន៍ ​ឲ្យ​គាត់​តែប៉ុណ្ណោះទេ​។ តែគាត់​នឹង​មាន​ចរឹក ​រស់​រាយនិង​ចិត្ត​ល្អ​ សម្រាប់​មនុស្ស​គ្រប់គ្នា​។ ហើយ​នោះហើយ ​ដែល​ជា​មូលហេតុដែល​ធ្វើ​ឲ្យ ​អ្នក​ដឹង​ថា​គាត់​ជា ​បុរស​ដែល​ល្អ​ម្នាក់ នៅក្នុង​ជម្រៅចិត្ត​របស់​អ្នក​។

៥. គាត់​ធ្វើ​ខ្លួន​បាន​យ៉ាង​ល្អ​ពេល​មាន​ជម្លោះ

រូបតំណាង

រាល់ពេលដែល អ្នកទាំងពីរឈ្លោះប្រកែកគ្នា ឬមិនចុះសម្រុងគ្នា គាត់តែងតែថែរក្សាខ្លួនឯងបានល្អ។ គាត់តែងតែ ធ្វើឱ្យប្រាកដថា ត្រូវធ្វើ​ខ្លួនឯងដោយមាន ភាពចាស់ទុំ។ គាត់ក៏នឹង​មិន ជេរប្រមាថឬ ធ្វើឱ្យអ្នកខឹងទេ។ ហើយ​នៅពេល​ដែល ​មាន​ជម្លោះបើ​ទោះបី​ជាមិនមែន ​គាត់​ជាអ្នកបង្កក៏ដោយ ​ក៏​គាត់​នៅតែ​ព្រម​ស្តាប់​អ្នក យល់​ពីអ្នក​ ប្រសិន​បើចំណុ​ច អ្នកមិនពេញ​ចិត្ត ​គាត់​នឹង​ព្យាយាម ​ធ្វើ​ការ​កែ​តម្រូ​វ ដើម្បី​អ្នក​ផងដែរ​។

៦. គាត់ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ជឿជាក់​

រូបតំណាង

ចុង​ក្រោយ ​គាត់​ស្រលាញ់​អ្នក​ មិនមែន​ព្រោះ​តែ ​សម្លឹង​មើល​ឃើញ​នៅ អ្វី​មួយ​ពី​លើ​ខ្លួន​អ្នកនោះទេ​។ គាត់មិន​ស្រលាញ់ ​លុយ​របស់​អ្នក គាត់មិន​ស្រលាញ់ ​ការ​ងារ​ប្រាក់​ខែច្រើនរបស់​អ្នក គាត់មិន​ស្រលាញ់ ​ឋានៈគ្រួសារ​របស់​អ្នក គាត់ក៏មិនស្រលាញ់​ នៅ​ផលប្រយោជន៍​ដែល ​អ្នក​ផ្តល់​ទៅ​ឲ្យ​ គាត់​នោះដែរ តែ​អ្វីដែល​គាត់​ស្រលាញ់​អ្នក គឺព្រោះ​​អ្នក​ជាខ្លួន​អ្នក​៕

ប្រភព៖ relruleswomen...

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ