កូនកាន់តែធំ ជីវិតប្តីប្រពន្ធ ឆាយ វីរៈយុទ្ធ កាន់តែមានក្តីសុខ មិនប្រែសោះ

//s9.kh1.co/5c/5ce61f5e6ffb75f588f5108ec962a9a37b8079d7.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ចាប់តាំងពីមានកូនស្រីរួច ជីវិតគ្រួសារតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ កាន់តែមានសុភមង្គលជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ។

សៀមរាប៖ ក្រោយរៀបការ និងមានកូនស្រីម្នាក់អាយុ១ខួប ជីវិតគ្រួសារតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបាននៅសេចក្ដីសុខ និងស្នាមញញឹមខ្លាំងទ្វេដង។ ក្នុងនោះដែរ តារាប្រុសរូបនេះ តែងតែផ្ដល់ពេលវេលានៅជាមួយភរិយា និងកូនជាញញឹកញាប់ផងដែរ បើទោះបីមានការងារច្រើនយ៉ាងណាក្ដី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយមកនេះ ក៏ឧស្សហ៍នាំគ្រួសារទៅដើរលេងលំហែកាយតាមរមណីយដ្ឋាននានាទៀតផង ដើម្បីបង្កើននៅភាពស្និទ្ធស្នាលជាមួយគ្នាជាងមុន ហើយគ្រប់សកម្មភាព និងរូបថតដែលតារារូបនេះបង្ហោះម្ដងៗ តែងតែទទួលបានពាក្យសរសើរពីហ្វេនស្ទើរតែគ្រប់ពេលទៅហើយ។ ដោយរូបភាពទាំងនោះអាចបញ្ជាក់យ៉ាងច្បាស់ថា ជីវិតប្ដីប្រពន្ធ តារាចម្រៀងរូបនេះ កាន់តែរឹងមាំជាងមុន ខណៈពេលមានកូនស្រីម្នាក់ជាចំណងដៃ និងជាកាដូដ៏ធំបំផុតក្រោយពេលរៀបការ។ 

តួយ៉ាង មុននេះបន្តិចលោក ឆាយ​ វីរៈយុទ្ធ បានបង្ហោះរូបភាពពេលទៅលេងនៅសៀមរាប ព្រមទាំងថតរូបយ៉ាងផ្អែមល្ហែមជាមួយភរិយា និងកូនស្រីជាទីស្រលាញ់របស់ខ្លួន។ ដោយទិដ្ឋភាពទាំងនោះ លោកបានបង្ហាញនៅស្នាមញញឹមយ៉ាងស្រស់ស្រាយ ពោរពេញដោយភាពកក់ក្ដៅមួយទំហឹងតែម្ដង ទន្ទឹមនឹងនោះផងដែរ ប៉ាៗសម័យថ្មីរូបនេះ ក៏មិនភ្លេចថតរូបស្វីតជាមួយភរិយាផងដែរ។ បន្ទាប់ពីហ្វេនឃើញរូបទាំងនេះរួច ពួកគេបានចូលទៅសរសើរ ដល់ចំណងអាពាហ៍ពិពាហ៍តារារូបនេះគ្រប់ៗគ្នា ទោះមានកូនមួយទៅហើយក៏នៅតែល្អូកល្អើនគ្មានថ្ងៃប្រែដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ និងភរិយា 
លោក ឆាយ វីរៈយុទ្ធ និងភរិយា 
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ និងភរិយា 
លោក ឆាយ វីរៈយុទ្ធ និងភរិយា 
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
ឆាយ វីរៈយុទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T