អ្នកចាំទីម្នាក់ ត្រូវក្រុមជម្រើសជាតិកូឡុំប៊ីកោះហៅមកចូលរួមក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២០

//s9.kh1.co/7d/7dcc66b1a5e19c514ba98b35f8f288b9713dd9a9.jpg
កីទ្បា

 ០៦-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សហព័ន្ធបាល់ទាត់កូឡុំប៊ី (FCF) បាននិយាយកាលពីថ្ងៃច័ន្ទថាកីឡាករ Chaux វ័យ ២៨ ឆ្នាំត្រូវជំនួសអ្នកចាំទីរបស់ក្លិប Napoli កីឡាករ David Ospina ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ

កូឡុំប៊ី៖ អ្នកគ្រប់គ្រងក្រុមជម្រើសជាតិកូឡុំប៊ីលោក Carlos Queiroz បានកោះហៅអ្នកចាំទីរបស់ក្លិប America de Cali កីឡាករ Eder Chaux ឱ្យមកចូលរួមក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ តទល់នឹងក្រុមវេណេហ្ស៊ូអេឡានិងឈីលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហព័ន្ធបាល់ទាត់កូឡុំប៊ី (FCF) បាននិយាយកាលពីថ្ងៃចន្ទថា កីឡាករ Chaux វ័យ ២៨ ឆ្នាំត្រូវជំនួសអ្នកចាំទីរបស់ក្លិប Napoli កីឡាករ David Ospina ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរបន្ទាប់ពីមានកីឡាករពីររូបមកពីក្លឹបអ៊ីតាលីមួយនេះបានធ្វើតេស្ត៍រកឃើញជំងឺ COVID-១៩។

  អ្នកគ្រប់គ្រងក្រុមជម្រើសជាតិកូឡុំប៊ីលោក Carlos Queiroz
  អ្នកគ្រប់គ្រងក្រុមជម្រើសជាតិកូឡុំប៊ីលោក Carlos Queiroz

កីឡាករ Chaux ដែលមានឈ្មោះនៅក្នុងក្រុមកីឡាករបម្រុងរបស់ក្រុមជម្រើសជាតិកូឡុំប៊ីសម្រាប់ព្រឹត្តិការណ៍ Copa America កាលពីឆ្នាំមុននៅប្រេស៊ីលនោះ ឥលូវបានកំពុងចូលរួមជាមួយក្លិប America de Cali នៅឆ្នាំនេះបន្ទាប់ពីរូបគេបានចាកចេញពីក្លិបកំពូលរបស់កូឡុំប៊ីគឺ Patriotas Boyaca

ក្រុមជម្រើសជាតិកូឡុំប៊ីនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិវេណេស៊ុយអេឡានៅ Barranquilla នៅថ្ងៃសុក្រ និងក្រុមជម្រើសជាតិឈីលីនៅ Santiago នៅបួនថ្ងៃបន្ទាប់។ អ្នកចាំទីផ្សេងទៀតនៅក្នុងក្រុមរបស់លោក Queiroz សម្រាប់ការប្រកួតរួមមានកីឡាករ Camilo Vargas, កីឡាករ Alvaro Montero និងកីឡាករ Aldair Quintana

  

អ្នកចាំទីរបស់ក្លិប Napoli កីឡាករ David Ospina ដែលត្រូវដកចេញ
  អ្នកចាំទីរបស់ក្លិប Napoli កីឡាករ David Ospina ដែលត្រូវដកចេញ

កីឡាករ Ospina គឺជាកីឡាករទីបួនហើយដែលត្រូវបានដកចេញពីការប្រកួតដោយសារពាក់ព័ន្ធនឹងការរងរបួស ឬ វិធានការរឹតបន្តឹងក្នុងការការពាការឆ្លងជំងឺ COVID-១៩ ហើយកីឡាករផ្សេងទៀតរួមមាន៖ កីឡាករ Matheus Uribe និង Luis Diaz របស់ក្លិប Porto ក៏ដូចជាខ្សែបម្រើរបស់ក្លិប Leon កីឡាករ Yairo Moreno

គួរបញ្ជាក់ផងដែរថា កីឡាករថ្មីៗផ្សេងទៀតដែលត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីកាលពីសប្តាហ៍មុនមានដូចជាខ្សែបម្រើ Victor Cantillo, ខ្សែប្រយុទ្ធរបស់ក្លិប Hertha Berlin កីឡាករ John Cordoba និងខ្សែការពាររបស់ក្លិប Bayer Leverkusen កីឡាករ Santiago Arias ៕

  អ្នកចាំទីរបស់ក្លិប America de Cali កីឡាករ Eder Chaux
  អ្នកចាំទីរបស់ក្លិប America de Cali កីឡាករ Eder Chaux

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T