កុំភ្លេចណា៎! ភពអង្គារនឹងខិតមកជិតផែនដីបំផុត នៅយប់នេះហើយ តែបើខកខានឱកាស អ្នកនឹងត្រូវរង់ចាំដល់១៥ឆ្នាំទៀត

//s9.kh1.co/c3/c30be0ce410ec0ab12c5ad6d19d9e52ce791f0d9.jpg
បច្ចេកវិទ្យា

 ០៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ប្រសិនជាអ្នកតាមដានពន្លឺផ្កាយពណ៌ក្រហម ដែលនៅក្បែរព្រះចន្ទពេញវង់ កាលពីចុងសប្ដាហ៍នោះ តាមពិតទៅ វាជាភពអង្គារដែលបានបញ្ចេញពន្លឺពណ៌ក្រហមនៅក្នុងផ្ទៃមេឃងងឹត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពមួយនេះនឹងអាចមើលឃើញនៅពេលយប់ ពេញមួយខែតុលា ដែលរះឡើងកាន់តែខ្ពស់ នៅពាក់កណ្ដាលអធ្រាត្រ។ វានឹងរះនៅទិសខាងកើត រៀងរាល់ល្ងាច និងលិចទៅវិញមុនពេលថ្ងៃរះ។

ភពអង្គារនឹងមកកៀកផែនដីបំផុត នៅថ្ងៃទី៦ ខែតុលានេះ
ភពអង្គារនឹងមកកៀកផែនដីបំផុត នៅថ្ងៃទី៦ ខែតុលានេះ

ភពក្រហមនេះនឹងខិតមកជិតផែនដីបំផុត នៅម៉ោង៩:១៨យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ ភពអង្គារនឹងស្ថិតនៅចម្ងាយ៦២,០៩៩,៤៦០គីឡូម៉ែត្រពីផែនដី ហើយប្រាកដណាស់ វាគឺជាចម្ងាយមួយដ៏ជិត ប៉ុន្តែបើអ្នកខកខានមិនបានទស្សនាទិដ្ឋភាពនេះ អ្នកនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០៣៥។ កាលពីឆ្នាំ២០០៣ ភពអង្គារបានខិតមកជិតផែនដីជាទីបំផុត ក្នុងរយៈពេល៦០,០០០ឆ្នាំនេះ ដោយពេលនោះវាស្ថិតនៅរយៈចម្ងាយត្រឹមតែ៥៥.៧៦លានគីឡូម៉ែត្រប៉ុណ្ណោះ។

គន្លងស្របជួររវាងផែនដីនិងភពអង្គារ នឹងកើតឡើងនៅសប្ដាហ៍ក្រោយ
គន្លងស្របជួររវាងផែនដីនិងភពអង្គារ នឹងកើតឡើងនៅសប្ដាហ៍ក្រោយ

នៅសប្ដាហ៍ក្រោយនេះ ផែនដីនឹងវិលនៅចន្លោះភពអង្គារនិងព្រះអាទិត្យ។ ព្រឹត្តិការណ៍នេះត្រូវបានគេហៅថា «គន្លងស្របជួរ» របស់ភពអង្គារ ដែលនឹងកើតឡើងនៅថ្ងៃទី១៣ ខែតុលា នៅពេលដែលវាស្ថិតនៅទល់មុខគ្នា នៅផ្នែកម្ខាងនៃផែនដី ពីព្រះអាទិត្យ។

ភពអង្គារនិងផែនដីមិនធ្វើដំណើរជុំវិញព្រះអាទិត្យ ជារង្វង់ល្អឥតខ្ចោះនោះទេ តែផ្ទុយទៅវិញភពទាំងនេះមានគន្លងរាងអេលីប ដែលមានរាងដូចពងក្រពើ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T