សរសើរគ្រួសារ BigHit ហ្មង! BTS អ្នកបានលេខ១ តែម្ចាស់ផលិតកម្មឯណោះ ត្រេកអរឡើងយំ (មានវីដេអូ)

//s9.kh1.co/02/025b768316eb0a6aec3a65c0fe5f484ac0e67b4e.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខ្សែវីដេអូក្រៅឆាកថ្មីរបស់ BTS បានបង្ហាញថា អ្នកគ្រប់គ្រងផលិតកម្ម BigHit គឺលោក Bang Si Hyuk បានស្រក់ទឹកភ្នែកព្រោះតែក្ដីរំភើប ក្រោយពីទទួលដំណឹងថា BTS ទទួលបានលេខ ១ លើតារាង 'Hot 100' របស់ Billboard។

កូរ៉េខាងត្បូង ៖ វីដេអូក្រៅឆាកថ្មីមួយ ទើបតែត្រូវបានបង្ហោះ នៅលើ YouTube ផ្លូវការរបស់ BTS បានបង្ហាញយ៉ាងច្បាស់ថា ស្ថាបនិកផលិតកម្ម BigHit Entertainment គឺលោក Bang Si Hyuk បានស្រក់ទឹកភ្នែក ដោយក្ដីរំភើប នៅពេលទទួលដំណឹងថា BTS ទទួលបានចំណាត់លេខ លើតារាង Billboard Hot 100 របស់អាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bang Si Hyuk និង BTS
Bang Si Hyuk និង BTS

នៅក្នុងវីដេអូនោះ បានបង្ហាញសកម្មភាព BTS ពេលកំពុងនិយាយទូរស័ព្ទ ជាមួយលោកប្រធាន Bang Si Hyuk ដោយភាពស្និទស្នាល ខណៈពេលពួកគេ ទើបតែទទួលដំណឹងថា បទ Dynamite របស់ពួកគេ ទទួលបានជាប់ចំណាត់ថ្នាក់លេខ ១ ជាលើកទី ២។

BTS
BTS

នៅពេលនោះ BTS កំពុងតែស្ថិតនៅរាជវាំង Gyeongbokgung ដើម្បីថតវីដេអូ សម្រាប់កម្មវិធី The Tonight Show Starring Jimmy Fallon

Bang Si Hyuk បាននិយាយអបអរសាទរភ្លាមៗ នៅពេលដែលលោកត្រូវបានភ្ជាប់បណ្ដាញ មកកាន់ BTS តាមរយៈទូរស័ព្ទ ហើយនៅពេលនោះ សម្លេងរបស់លោក គឺពោរពេញទៅដោយអារម្មណ៍រំភើប។

Bang Si Hyuk និង BTS
Bang Si Hyuk និង BTS

Bang Si Hyuk បាននិយាយបន្ត ជាមួយនឹងសម្លេងញ័រៗ ដូចជាលោកកំពុងតែយំ ៖

អ្នកទាំងអស់គ្នាពិតជាមិនយល់នោះទេ ថាវាអស្ចារ្យប៉ុណ្ណា! 

Bang Si Hyuk

ភ្លាមៗនោះ BTS បានលួងលោមលោក ដោយនិយាយថា ៖

ពួកយើងដឹងហើយ! អ្នកបានខិតខំយ៉ាងខ្លាំងក្នុងការបង្កើតវាឡើងមក! 

BTS
BTS
BTS

ក្នុងនោះដែរ RM ក៏បានថ្លែងអំណរគុណដល់ Bang Si Hyuk ថា ៖

អរគុណចំពោះគំនិតផ្តួចផ្តើមរបស់អ្នក! 

RM

J-Hope បានបន្ថែមទៀតថា ៖

ចាប់ពីពេលនេះទៅ អ្នកអាចក្លាយជាបងប្រុសរបស់យើង! តោះយើងទៅញ៉ាំអីជាមួយគ្នា! 

J-Hope

តោះយើងទៅទិញសាច់! 

V
BTS
BTS

Bang Si Hyuk បានបញ្ចប់ការសន្ទនារបស់ខ្លួនជាមួយនឹង BTS ដោយនិយាយថា ៖

ខ្ញុំពិតជាស្រលាញ់ពួកឯងទាំងអស់គ្នាណាស់!

Bang Si Hyuk

V ក៏បានបញ្ជាក់តបទៅវិញថា

BTS ក៏ស្រលាញ់ Bang Si Hyuk ណាស់ដែរ! 

V

បន្ទាប់ពីបញ្ចប់ការសន្ទនា RM បាននិយាយទៅកាន់សមាជិកដទៃទៀតថា ៖

តើរឿងនេះកើតឡើងបានយ៉ាងម៉េច? ខ្ញុំពិតជារីករាយណាស់ ដែលការខិតខំប្រឹងប្រែងរបស់យើង បានទទួលជោគជ័យបែបនេះ។

RM
BTS
BTS

គួររម្លឹកផងដែរថា BTS បានចេញផ្សាយបទចម្រៀង ជាភាសាអង់គ្លេសជាលើកដំបូង មានចំណងជើងថា Dynamite នៅថ្ងៃទី ២១ ខែសីហា កន្លងទៅថ្មីៗនេះ។ ហើយភ្លាមៗនោះ បទនេះបានឈរឈ្មោះ នៅលើតារាងចម្រៀងកំពូលៗ នៅក្នុងប្រទេសកូរ៉េខាងក្បូង ក៏ដូចជានៅបរទេស ជាហូហែ។

ភាពជោគជ័យដ៏ធំបំផុតនោះគឺ ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Hot 100 របស់អាមេរិក ដែលអាចធ្វើឲ្យពួកគេ ក្លាយខ្លួនជាសិល្បករកូរ៉េដំបូងបង្អស់ ដែលបានឈរនៅលើកំពូលតារាងនេះ៕

ទស្សនាវីដេអូខាងក្រោម ៖

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T