មនុស្សស្រីណាមិនប្រាថ្នាបែបនេះ! ពេលឈឺពោះជិតសម្រាល ស្វាមី អេន ជី នៅក្បែរផ្ដល់កម្លាំងចិត្តនាង (មានវីដេអូ)

//s9.kh1.co/b5/b58fbddf52501542881b3ac7e7e8a6f31290f7a1.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ អែន ជី ទើបតែបានបង្ហោះវីដេអូមួយ ដែលបានបង្ហាញឲ្យឃើញថា ពេលដែលនាងឈឺពោះរជិតសម្រាល នាងពិតជាទទួលបានភាពកក់ក្ដៅ ការមើលថែផ្ដល់កម្លាំងចិត្តពីស្វាមីខ្លាំងមែនទែន។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង អែន ជី ទើបតែបានសម្រាលបានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ ដែលជាតំណក់ឈាមរួមគ្នាជាមួយស្វាមីជាទីស្រលាញ់របស់នាង ក្រោយរៀបការបង្កើតភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ជាមួយដំណឹងដ៏សែនរីករាយនេះ អ្នកគាំទ្រជាច្រើនរបស់ អែន ជី ពិតជាមានក្ដីសប្បាយចិត្តជំនួសជាខ្លាំង ដោយនាងបានសម្រាលបែបធម្មជាតិបានដោយសុវត្ថិភាព ពិសេសគឺគេក៏មានការចាប់អារម្មណ៍ផងដែរ នៅពេលដែលបានឃើញ កូនប្រុសតូចរបស់នាង មានមុខមាត់ឃ្យូតៗគួរឲ្យក្នាញ់ខ្លាំងបំផុត។

តែយ៉ាងណា ក្រោយពេលដែលសម្រាលរំលងបានប៉ុន្មានថ្ងៃមកនេះ ស្រាប់តែ អែន ជី បានបង្ហោះវីដេអូមួយនៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន អំឡុងពេលនាងឈឺពោះកំពុងជិតសម្រាលបង្ហាញដល់អ្នកគាំទ្រ ដោយក្នុងនោះយើងឃើញថា ស្វាមីបណ្ដូលចិត្តរបស់នាង ពិតជាបានបំពេញតួនាទីជាប្ដីដ៏ល្អខ្លាំងណាស់ ដែលចេះដឹងទុក្ខធុរៈរបស់ប្រពន្ធ នៅចាំផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្តដល់ប្រពន្ធពេលកំពុងលំបាក មើលទៅពិតជាគួរឲ្យសរសើរ។

ស្របគ្នានេះដែរ បើតាមរយៈវីដេអូ ដែលតារាស្រីរូបនេះបានបង្ហោះនោះ យើងសង្កេតឃើញថា មហាជន ក៏ដូចជាអ្នកគាំទ្រមួយចំនួន មានការពេញចិត្ត និងសរសើរអំពីទឹកចិត្តដ៏ល្អរបស់ស្វាមីនាង ដែលមានចំពោះប្រពន្ធ មើលទៅទង្វើបែបនេះ មនុស្សស្រីណាក៏ប្រាថ្នាចង់បានស្វាមីចេះយល់ចិត្តបែបនេះដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

អែន ជី
អែន ជី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី 
អែន ជី និងស្វាមី 
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
អែន ជី និងស្វាមី
វីដេអូ អែន ជី និងស្វាមី
អែន ជី តារាចម្រៀង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T