អបអរសាទរ ភរិយាក្រោយ រិន សាវ៉េត សម្រាលបានកូនប្រុសមុខគួរឲ្យក្នាញ់

//s9.kh1.co/98/98fbced7e8cb71cfcfaa84f85b3e2e25956e37e7.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយរៀបការជិតមួយឆ្នាំ ភរិយាក្រោយតារាចម្រៀងប្រុសលោក រិន សាវ៉េត សម្រាលបានកូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ខ្លាំងតែម្ដង។

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ លោក រិន សាវ៉េត ក្រោយរៀបការជាមួយភរិយាថ្មីរួច គេសង្កេតឃើញតារាប្រុសរូបនេះ កាន់តែមានក្ដីសុខខ្លាំងជាងមុនទ្វេដង ជាពិសេស លោកតែងតែបង្ហាញពីសកម្មភាពឯកជនជាមួយភរិយា និងកូនៗលើបណ្ដាញសង្គមជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ លោកតែងតែយកចិត្តទុកដាក់លើភរិយា និងកូនៗបានយ៉ាងល្អ បើទោះបីរវល់ជាមួយការងារយ៉ាងណាក្ដី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បន្ទាប់ពីរៀបការអស់ជាច្រើនខែកន្លងមកនេះ ភរិយាក្រោយលោក រិន សាវ៉េត ក៏មានផ្ទៃពោះ ដែលធ្វើឲ្យតារារូបនេះ កាន់តែផ្ដល់ភាពកក់ក្ដៅ និងការថ្នាក់ថ្នមដល់ប្រពន្ធលើសដើម។ លើសពីនេះទៅទៀត លោកក៏ឧស្សាហ៍ជួយច្របាច់ដៃជើងជូនភរិយា មិនប្រកាន់ខ្លួននោះឡើយ បើតាមការបង្ហោះរបស់ភរិយាជាច្រើនលើកកន្លងមកនេះ។ 

ជាក់ស្ដែង មុននេះបន្តិច តារាចម្រៀងជើងចាស់រូបនេះ បានបង្ហោះរូបកូនប្រុសទើបនឹងកើត ដែលមានសុខភាពល្អម្នាក់ផងដែរ។ ដោយមើលទៅកូនប្រុសតារារូបនេះ មានមុខមាត់ឃ្យូត គួរឲ្យក្នាញ់ខ្លាំង ដែលទារករូបនេះ មានច្រមុះស្រួចតាំងតែពីក្មេងតែម្ដង។ ម្យ៉ាងវិញទៀត ក្រោយមហាជនជាច្រើនបានដឹងថា ភរិយាក្រោយលោក រិន សាវ៉េតសម្រាលបានកូនប្រុសដោយជោគជ័យ ពួកគេបានសម្ដែងនៅអារម្មណ៍ជួយអបអរសាទរដល់តារារូបនេះគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

លោក រិន សាវ៉េត 
លោក រិន សាវ៉េត 
លោក រិន សាវ៉េត 
លោក រិន សាវ៉េត 
លោក រិន សាវ៉េត និងភរិយា
លោក រិន សាវ៉េត និងភរិយា
លោក រិន សាវ៉េត និងភរិយា
លោក រិន សាវ៉េត និងភរិយា
លោក រិន សាវ៉េត និងភរិយា
លោក រិន សាវ៉េត និងភរិយា
កូនប្រុស លោក រិន សាវ៉េត 
កូនប្រុស លោក រិន សាវ៉េត 
លោក រិន សាវ៉េត និងភរិយា
លោក រិន សាវ៉េត និងភរិយា
លោក រិន សាវ៉េត និងភរិយា
លោក រិន សាវ៉េត និងភរិយា
រិន សាវ៉េត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T