ដល់ក! ម្ចាស់ផ្ទះស្ទើរធ្លាក់ថ្លើម ពេលអ្នកជួលចាកចេញទៅ ដោយបន្សល់ទុកសំរាម និងលាមកសត្វឆ្មាពាសពេញផ្ទះ (មានវីដេអូ)

//s9.kh1.co/23/23161951409d348acf4d0ab8e4e7ab4d75eb7bd7.jpg
សង្គម

 ០៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Tommy Lappin វ័យ៦៨ឆ្នាំ ជាម្ចាស់ផ្ទះជួលមួយខ្នង ស្ថិតក្នុងទីប្រជុំជន Swindon មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីឃើញផ្ទះដែលដាក់ជួល ពោរពេញទៅដោយសំរាម និងលាមកសត្វ

អង់គ្លេស៖ លោក Tommy Lappin វ័យ៦៨ឆ្នាំ ជាម្ចាស់ផ្ទះជួលមួយខ្នង ស្ថិតក្នុងទីប្រជុំជន Swindon មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីឃើញផ្ទះដែលដាក់ជួល ពោរពេញទៅដោយសំរាម និងលាមកសត្វឆ្មាពាសពេញបរិវេណក្នុងផ្ទះយ៉ាងគួរឲ្យខ្ពើមរអើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Lappin បានអះអាងថា ផ្ទះរបស់លោកបានដាក់ជួលទៅឲ្យនារីគ្មានការងារធ្វើត្រឹមត្រូវពីរនាក់ តាំងពីខែវិច្ឆិកាចុងឆ្នាំ២០១៩មកម៉្លេះ ហើយថ្មីៗនេះ ពួកគេទើបតែរើចេញទាំងដែលមិនទាន់បង់ប្រាក់ថ្លៃជួលមួយចំនួន និងវិក័យប័ត្រមិនទាន់បង់សរុបប្រមាណ៨,៥០០ដុល្លារអាមេរិកផងដែរ។ ចំពោះសម្ភារក្នុងផ្ទះ គ្រឿងសង្ហារឹម កម្រាលព្រំ និងជញ្ជាំង មានការខូចខាតយ៉ាងខ្លាំង ដែលបង្ខំឲ្យលោកត្រូវចំណាយប្រាក់ប្រមាណ១៩,៥០០ដុល្លារអាមេរិក ដើម្បីជួសជុល និងសម្អាតផ្ទះឲ្យស្អាតឡើងវិញ។

ទន្ទឹមនឹងនេះដែរ លោកជឿជាក់ថា លោកនឹងមិនអាចបានប្រាក់ដែលអ្នកជួលជំពាក់ថ្លៃជួល និងថ្លៃជួសជុលផ្ទះមកវិញឡើយ ហើយលោកក៏មិនមានជំនឿចិត្តក្នុងការឡើងតុលាការដែរ។

លោក Lappin បន្ដទៀតថា មានថ្ងៃខ្លះ លោកបានព្យាយាមសុំការអនុញ្ញាតពីអ្នកជួលទាំងពីរ ដើម្បីចូលទៅពិនិត្យមើលផ្ទះ តែអ្នកជួលមិនឲ្យចូលឡើយ ដោយតែងតែមានលេសនេះលេសនោះរហូត។ ហើយតាំងពីដាក់ជួលមក លោកមិនដែលបានចូលទៅពិនិត្យម្ដងទេ។

យ៉ាងណាមិញ លោក Lappin បានទទួលទូរសព្ទពីខាងស្ត្រីជាម្ដាយរបស់អ្នកជួល ដោយនិយាយថា កូនស្រីរបស់ខ្លួននឹងសងប្រាក់ដែលជំពាក់ឲ្យអស់ តែមកទល់ពេលនេះ មិនមានដំណឹងអ្វីទៀតឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
លោក Lappin
លោក Lappin
លោក Lappin ស្លៀកពាក់ឯកសណ្ឋានពេលចូលទៅរើអីវ៉ាន់ខ្លះចេញ
លោក Lappin ស្លៀកពាក់ឯកសណ្ឋានពេលចូលទៅរើអីវ៉ាន់ខ្លះចេញ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T