ជោគជ័យហើយ! Arsenal យកបានខ្សែបម្រើថ្មីពីក្លិបយក្សអេស្ប៉ាញ At. Madrid

//s9.kh1.co/87/875552a6bce8fdad9ef2a13d1bed2064cc247f09.jpg
កីទ្បា

 ០៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តាមរបាយការណ៍ពី La Liga ថ្មីៗនេះ ក្លិនកាំភ្លើងធំ Arsenal បានព្រមព្រៀងចុះកិច្ចសន្យាលើខ្សែបម្រើសញ្ជាតិហ្កាណាកីឡាករ Thomas Partey ក្នុងតម្លៃផ្ទេរ ៤៥ លានផោនពីក្លិប Atletico Madrid ។

តាមរបាយការណ៍ពី La Liga ថ្មីៗនេះ ក្លិបកាំភ្លើងធំ Arsenal បានព្រមព្រៀងចុះកិច្ចសន្យាលើខ្សែបម្រើសញ្ជាតិ ហ្កាណា គឺកីឡាករ Thomas Partey ក្នុងតម្លៃផ្ទេរ ៤៥ លានផោនពីក្លិប Atletico Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍នោះបានលើកឡើងយ៉ាងដូច្នេះថា "La Liga បានទាក់ទងទៅក្លិប Atletico Madrid នៅថ្ងៃចន្ទនេះ វេលាម៉ោង ១១ និង ២៨ នាទីយប់ថា អ្នកតំណាងរបស់ Arsenal បានបង្ហាញខ្លួននៅទីស្នាក់ការកណ្តាលរបស់ពួកគេដើម្បីទទួលបានសំណើនៃការបញ្ចប់កុងត្រារបស់កីឡាករ Thomas Partey"។

គ្រូបង្វឹកលោក Diego Simone និង ខ្សែបម្រើ Thimas Partey
គ្រូបង្វឹកលោក Diego Simone និង ខ្សែបម្រើ Thimas Partey

គួរឱ្យដឹងផងដែរថា បើតាមភ្នាក់ងារកីឡាករ Fabrizio Romano មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពរហូតដល់ឆ្នាំ ២០២៥ ផ្ទុយពីរបាយការណ៍ដែល The Guardian បានលើកឡើងថា កិច្ចសន្យានោះមានរយៈពេលត្រឹមតែ ៤ ឆ្នាំទេនោះ៕

 ខ្សែបម្រើ Thimas Partey
 ខ្សែបម្រើ Thimas Partey

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T