ថៃ នរៈពិទូ ចូល​សិល្បៈជាថ្មី ក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ

//s9.kh1.co/bf/bf77a2206bcbe3c2460cd9ddf8cdbee6051840b9.jpg
នារី

 ០៦-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ថៃ នរៈពិទូ ចូល​សិល្បៈវិញជាថ្មី ក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ

ភ្នំពេញ៖  អតីត Freshie Boy លេខ១ ឆ្នាំ​២០០៦ លោក ថៃ នរៈពិទូ ពេលនេះបានត្រលប់មក​ប្រឡូកចូលវិថីសិល្បៈសាជាថ្មី ក្រោយពីការផ្អាកទាំងស្រុងអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែថ្មីៗនេះ លោកក៏បានចេញសម្តែងជាថ្មីជាមួយ​នឹងបទចម្រៀងក្រោមចំណងជើងថា “បើគ្មានបង អូននឹងសប្បាយចិត្ត” ដែលជាបទចម្រៀងស្ថិតក្នុងផលិតកម្ម “One Shot Music” ជាផលិតកម្មថ្មីរបស់ លោក Rith Omega អតីតអ្នកដឹកនាំសម្តែងល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មថោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានមហាជនជាច្រើនដែលធ្លាប់ជាអ្នកគាំទ្រ លោក ថៃ នរៈពិទូ កំពុងតែរង់ចាំមើលការត្រលប់ចូលទៅកាន់ផ្នែកសម្តែងខ្សែភាពយន្តរបស់លោកផងដែរ ត្បិតកន្លងមក ពិទូ ក៏ជាតារាសម្តែងភាពយន្តដ៏មានប្រជាប្រិយភាពមួយរូបដែលមហាជនតែងកោតសរសើរពីសមត្ថភាពនៃការសម្តែងពីមួយរឿងទៅមួយរឿងផងដែរ។

យ៉ាងណាមិញ តារាសម្តែងរូបសង្ហារូបនេះ មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេថា តើលោកនឹងវិលត្រលប់ចូលនឹងវិស័យសិល្បៈវិញទាំងស្រុង ឬក៏គ្រាន់តែឆ្លៀតម្តងម្កាលក្រោយពីការទំនេរពីការងារផ្ទាល់ខ្លួនរបស់លោក៕

សូមទស្សនារូបភាពខាងក្រោម៖

លោក
ថៃ នរៈពិទូ
លោក ថៃ នរៈពិទូ
លោក
ថៃ នរៈពិទូ
លោក ថៃ នរៈពិទូ
លោក
ថៃ នរៈពិទូ
លោក ថៃ នរៈពិទូ
លោក
ថៃ នរៈពិទូ
លោក ថៃ នរៈពិទូ
លោក
ថៃ នរៈពិទូ
លោក ថៃ នរៈពិទូ
លោក
ថៃ នរៈពិទូ
លោក ថៃ នរៈពិទូ
ថៃ នរៈពិទូ
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T