ទីបំផុត លីន សោម៉ា រកបានទ្រនំថ្មីជាមួយនឹងបទចម្រៀងបើក ឆាកយ៉ាងពីរោះរណ្តំ (មានវីដេអូ)

//s9.kh1.co/aa/aabcaeef1e12197879eddd82fc6d6240dea909cf.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទីបំផុត លីន សោម៉ា រកបានទ្រនំថ្មីជាមួយនឹងបទចម្រៀងបើក ឆាកយ៉ាងពីរោះរណ្តំ

ភ្នំពេញ៖  អស់រយៈពេលជាច្រើនឆ្នាំក្រោយពីឆ្លងកាត់ការប្រលងកម្មវិធីចម្រៀងនានាតាមបណ្តាស្ថានីយទូរទស្សន៍តាំងពីនៅវ័យកុមាររហូតមកដល់ពេលបច្ចុប្បន្ន លីន សោម៉ា នៅមិនទាន់មានឱកាសបានច្រៀងក្នុងផលិតកម្មធំៗដូចនឹងមិត្តរួមជំនាន់នោះទេ ប៉ុន្តែថ្មីៗនេះ ក៏ស្រាប់តែលេចវត្តមានតារាចម្រៀងស្រីតូចច្រឡឹងរូប​នេះនៅក្នុងទ្រនំថ្មីដែលទើបនឹងបង្កើតឡើងមានឈ្មោះថា “Avatar Production” ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានឃើញ សោម៉ា ចេញបទចម្រៀងថ្មីដ៏ពីរោះក្រោមចំណងជើងថា “ព្រហ្មចារី” ដែលជាបទចម្រៀងមួយដ៏មានអត្ថន័យជ្រាលជ្រៅអមដោយទឹកដមសំនៀងផ្អែមល្ហែមក្រអួនក្រអៅរបស់អតីតម្ចាស់ពាន “ផ្កាយរះក្នុងសួន” រូបនេះ។

មានមតិមួយចំនួនបានលើកឡើងថា ក្មេងស្រីរូបស្រស់ លីន សោម៉ា នឹងមានឱកាសក្លាយជាតារាចម្រៀងស្រីល្បីនាថ្ងៃអនាគត បើសិនជាផលិតកម្មដែលនាងជ្រកកោនបច្ចុប្បន្ន បន្តចេញបទចម្រៀងល្អៗបែបនេះបានទៀងទាត់ ព្រោះ លីន សោម៉ា ជាតារាចម្រៀងដែលមានសមត្ថភាពខ្ពស់ និងមានអ្នកគាំទ្រជាច្រើនមកស្រាប់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
កញ្ញា លីន សោម៉ា
បទថ្មីកញ្ញា លីន សោម៉ា
បទថ្មីកញ្ញា លីន សោម៉ា
បទថ្មីកញ្ញា លីន សោម៉ា
លីន សោម៉ា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T