រកណាបានសង្សារបែបនេះ! ​ខួបកំណើតដេវីត បូព្រឹក្ស លេង​ទិញ​ឡាន​ ក្នុងក្តីស្រមៃឲ្យមួយគ្រឿង

//s9.kh1.co/16/1651cbe0faee6135112ae6017d9729e767f5a795.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២០ ៦ល្ងាច · ៤ ឆ្នាំមុន

ហ្វេនៗ កំពុងតែច្រណែននឹង គូស្នេហ៍មួយនេះណាស់ ដែលខួបកំណើត ដេវីតឆ្នាំនេះ កញ្ញា ទេព បូព្រឹក្ស លេងសុទ្ធតែ ទិញឡាន ដែលលោក ប្រាថ្នាចង់បានជាយូរណាស់មកហើយ។

ភ្នំពេញ៖ អាចនិយាយបានថា ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់ខួបកំណើត តារាចម្រៀងប្រុស ងួន ចាន់ដេវីត ឆ្នាំនេះ ដែលសង្សារបណ្តូលចិត្ត លេងសុទ្ធSurprise ឡានទំនើបឲ្យមួយគ្រឿង ទុកជាកាដូប្រចាំចិត្ត សម្រាប់រូបលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ឡានមួយគ្រឿងនេះ ក៏មានតម្លៃថ្លៃមិនធម្មតានោះដែរ តែហេតុតែសង្សារស្រលាញ់ទៅហើយ កញ្ញា ទេព បូព្រឹក្ស នៅតែសន្សំលុយទិញឡានសម្រាប់ គូស្នេហ៍ជាពិសេស នៅក្នុងថ្ងៃនេះ ដែលជាប្រភេទឡាន Mercedes  G63 ទំនើបមួយ សម្រាប់មនុស្សទាន់សម័យ នាពេលបច្ចុប្បន្ន។ 

ក្នុងនោះលោកបានសរសេរថា៖

ធ្លាប់សន្យាហើយថានឹងទិញអោយឥឡូវទិញមែន ជីវិតអើយអីក៏សំណាងម្លេះ ប្រពន្ធស្អាតហើយចិត្តល្អទៀត សំខាន់ម៉ាត់ណាម៉ាត់ហ្នឹងកុំជោរជាមួយ Tep Boprek anyways i love you so much   super best gift ever... yeahhh ​guy happy birthday to me  G63 - welcome to DIT-WAY ????????  

គួរបញ្ជាក់ផងដែរថា បើពីដើមឆ្នាំ២០២០ មកទល់ពេលនេះ គឺឡានរបស់ពួកគេ តែងតែទិញចូលរហូត ហើយក៏សុទ្ធតែ ស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារឯណោះ ដែលធ្វើឲ្យមនុស្សគ្រប់គ្នា ច្រណែននឹងពួកគេមិនតិចទេ តែគ្រប់យ៉ាង ក៏ជាសមត្ថភាព និងភាពប៉ិនប្រសប់សម្រាប់ពួកគេ ក្នុងការរកលុយដូចគ្នា ដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួន ជាមួយនឹងអ្វី ដែលពួកគេ ចង់បាន៕

ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត និងទេព បូព្រឹក្ស 
ងួន ចាន់ដេវីត និងទេព បូព្រឹក្ស 
ងួន ចាន់ដេវីត និងទេព បូព្រឹក្ស 
ងួន ចាន់ដេវីត និងទេព បូព្រឹក្ស 
ងួន ចាន់ដេវីត និងទេព បូព្រឹក្ស 
ងួន ចាន់ដេវីត និងទេព បូព្រឹក្ស 
ទេព បូព្រឹក្សងួន ចាន់ដេវីត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T