គ្រូបង្វឹក Barca ចង់បានខ្សែការពារកណ្ដាលពីក្លិបមេឃខៀវ Man City

//s9.kh1.co/b5/b51c397bebd1867bddfaa815fa2bcad3b9736455.jpg
កីទ្បា

 ០៥-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Ronald Koeman បាន​និយាយ​ឥត​លាក់បាំង​ពី​គោលជំហរ​ចង់​នាំ​យក​ខ្សែ​ការពារ​កណ្តាល​របស់​ក្លិប Man City គឺ​កីឡាករ​ Eric Garcia សម្រាប់​ទីផ្សារ​ដោះដូរ​ ដែលត្រៀមនឹងបញ្ចប់នៅដើមសប្តាហ៍ក្រោយ​នេះ។

គ្រូបង្វឹក លោក Ronald Koeman បាន​និយាយ​ឥត​លាក់បាំង​ពី​គោលជំហរ​ចង់​នាំ​យក​ខ្សែ​ការពារ​កណ្តាល​របស់​ក្លិប Man City គឺ​កីឡាករ​ Eric Garcia សម្រាប់​ទីផ្សារ​ដោះដូរ​ ដែលត្រៀមនឹងបញ្ចប់នៅដើមសប្តាហ៍ក្រោយ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិប Barcelona បានប៉ះគ្នាជាមួយ Sevilla សម្រាប់​ជុំ​ទី ៣ នៅ​ក្របខណ្ឌ La Liga កាលពីយប់មិញ ដោយបានបញ្ចប់ក្នុងលទ្ធផល ១-១ ហើយ​មុន​ការ​ប្រកួត​លោក Koeman និយាយថា៖ “ទីផ្សារ​ដោះដូរ​គឺ​បើក​ត្រឹមថ្ងៃចន្ទនេះទេ ហើយ​យើង​ពិត​ចង់​បាន​កីឡាករ​ប្រភេទ​នេះ (កីឡាករ Eric Garcia) ព្រោះ​ឥឡូវ​យើង​មាន​តែ​ខ្សែ​ការពារ​កណ្តាល ៣ ឬ ៤ នាក់ ដែល​មើល​ទៅ​វា​ស្តួចស្តើង​ពេក”។

ខ្សែការពារកណ្តាលកីឡាករ  Eric Garciaយ៉ា
ខ្សែការពារកណ្តាលកីឡាករ Eric Garciaយ៉ា

យ៉ាងណាមិញ លោក​ក៏បានបន្ថែមថា៖ “ខ្ញុំ​បាន​ឃើញ Pep Guardiola និយាយ​រឿង​ខ្លះ​នៅ Man City ហើយ​ខ្ញុំ​សង្ឃឹម​ថា ​យើង​អាច​នាំ​យក​គេ​មក​បាន ត្បិត​បើ​ស្ថានភាព​សេដ្ឋកិច្ច​ពេល​នេះ​កំពុង​ស្មុគស្មាញ​បន្តិច​ក្តី”៕

ខ្សែការពារកណ្តាលកីឡាករ  Eric Garcia
ខ្សែការពារកណ្តាលកីឡាករ  Eric Garcia

ប្រភពESPN

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T