ក្រុមជម្រើសជាតិកូឡុំប៊ីកោះហៅខ្សែប្រយុទ្ធ Cordoba ឱ្យចូលរួមការប្រកួតជម្រុះ World Cup ក្រោមហេតុផលមួយនេះ

//s9.kh1.co/6b/6b41364b1047baf34442fc775f468b6cead8c243.jpg
កីទ្បា

 ០៥-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កីឡាករខ្សែប្រយុទ្ធ John Cordoba ត្រូវបានកោះហៅឱ្យទៅចូលរួមក្នុងក្រុមជម្រើសជាតិកូឡុំប៊ីសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងក្រុមប្រទេសវេណេហ្ស៊ូអេឡា និងប្រទេសឈីលី

កូឡុំប៊ី៖ សហព័ន្ធបាល់ទាត់កូឡុំប៊ី (FCF) បាននិយាយកាលពីថ្ងៃអាទិត្យថា កីឡាករខ្សែប្រយុទ្ធ John Cordoba ត្រូវបានកោះហៅឱ្យទៅចូលរួមក្នុងក្រុមជម្រើសជាតិកូឡុំប៊ីសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងក្រុមប្រទេសវេណេហ្ស៊ូអេឡា និងប្រទេសឈីលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៣ ឆ្នាំរបស់ក្លិប Hertha Berlin រូបនេះនឹងត្រូវបានដាក់ឱ្យជំនួសកីឡាករខ្សែប្រយុទ្ធស្លាប Porto Luis Diaz ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីបានទាក់ទងជាមួយមនុស្សដែលបានឆ្លងជំងឺ COVID-១៩ នាពេលថ្មីៗនេះ។

សេចក្តីថ្លែងការណ៍របស់ FCF បាននិយាយថា “កីឡាករបាល់ទាត់របស់ក្លិប Porto ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងក្រុមជម្រើសជាតិដោយសារតែពិធីសារ និងបទប្បញ្ញត្តិអនាម័យដែលបង្កើតឡើងដោយអាជ្ញាធរមូលដ្ឋាននៅព័រទុយហ្កាល់។

ក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី
ក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី

កីឡាករ Cordoba រកបាន ២ គ្រាប់ក្នុង ៣ ប្រកួតនៅក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះបន្ទាប់ពីការផ្លាស់ចេញរបស់គាត់ពីក្លិប FC Koln កាលពីខែកញ្ញាកន្លងទៅនេះ។

គួរបញ្ជាក់ឡើងវិញដែរថា ក្រុមកូឡុំប៊ីនឹងត្រូវជួបប្រកួតជាមួយក្រុមវេណេហ្ស៊ុយអេឡានៅ Barranquilla នាថ្ងៃសុក្រ និងក្រុមឈីលីនៅ Santiago នៅ ៤ ថ្ងៃក្រោយក្នុងការប្រកួតបើកឆាកនៃការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ របស់អាមេរិកខាងត្បូង៕

  កីឡាករខ្សែប្រយុទ្ធ John Cordoba
  កីឡាករខ្សែប្រយុទ្ធ John Cordoba
  កីឡាករខ្សែប្រយុទ្ធ John Cordoba
  កីឡាករខ្សែប្រយុទ្ធ John Cordoba
  កីឡាករខ្សែប្រយុទ្ធ John Cordoba
  កីឡាករខ្សែប្រយុទ្ធ John Cordoba

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T