ខានស្ដាប់ ចាដេត ច្រៀងយូរ លើកនេះ Cover បទថៃច្រៀងផង លេងហ្គីតាផង ពិតជាពីរោះ (មានវីដេអូ)

//s9.kh1.co/53/539ccc809318a513d996413587401b75ae84cfcf.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាយដលអ្នកណាខ្លះ? ចាដេត ក្រៅពីមានរូបរាងសង្ហាហើយ បើនិយាយពីទេពកោសល្យសិល្បៈវិញ លោកមានពេញខ្លួនតែម្ដង មិនថាសម្ដែង បង្ហាញម៉ូត ពិសេសពេលច្រៀងវិញ គឺថាសម្លេងផ្អែមពីរោះគួរឲ្យសរសើរ។

ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែង និងជាម៉ូដែលដ៏មានប្រជាប្រិយភាព លោក ស័ក្ត ចាដេត ជារឿយៗ តែងត្រូវបានមហាជនដែលជាអ្នកគាំទ្រ ក៏ដូចជាបណ្ដាយុវវ័យជាច្រើន មានការកោតសរសើរទៅលើរូបសម្រស់ដ៏ស្រស់សង្ហារបស់លោក ពិសេសទេពកោសល្យសិល្បៈដ៏ប៉ិនប្រសប់ បត់បែនបានគ្រប់កាលៈទេសៈផ្ទាល់តែម្ដង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត តារាប្រុសទម្រង់មុខដូចតួកូរ៉េរូបនេះ មិនមែនមានត្រឹមតែសមត្ថភាពសម្ដែង ឬបង្ហាញម៉ូតបានយ៉ាងល្អប៉ុណ្ណោះតែមួយមុខនោះទេ បើនិយាយដល់ការច្រៀងចម្រៀងរបស់លោកវិញ តារារូបនេះ ក៏អាចច្រៀងបានយ៉ាងពីរោះរណ្ដំ និងតែងតែលេចមុខតាមបណ្ដាកម្មវិធីប្រគុំតន្រ្តីនានា តាមកញ្ចក់ទូរទស្សន៍ជាញឹកញាប់ផងដែរនាពេលកន្លងមក។

យ៉ាងណាមិញ បន្ទាប់ពីខកខានឃើញ ស័ក្ត ចាដេត បង្ហាញមុខបញ្ចេញសមត្ថភាពជាយូរមួយរយៈមកហើយ ស្រាប់តែពេលម្សិលមិញនេះ តារាប្រុសរូបនេះ ក៏បានបង្ហើរសំនៀងរបស់ខ្លួនជាថ្មី ជាមួយវីដេអូច្រៀង Cover បទចម្រៀងថៃមួយបទ ដែលមានចំណងជើងថា "Wip Wup" ជាភាសាថៃ ដោយក្នុងនោះ ចាដេត បានច្រៀងបណ្ដើរ លេងហ្គីតាខ្លួនឯងបណ្ដើរ យ៉ាងស្ទាត់ជំនាញ ពិសេសទាំងការប្រើប្រាស់ភាសានិងបច្ចេកទេសសម្លេង ស្ដាប់ទៅលោកពិតជាច្រៀងបានផ្អែមល្ហែម ពីរោះមិនចាញ់តារាចម្រៀងដទៃនោះឡើយ។

ស្របគ្នានេះដែរ តាមរយៈវីដេអូមួយនេះ ដែល ចាដេត បានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា មានអ្នកគាំទ្រជាច្រើន ពិតជាមានការពេញចិត្ត ព្រមទាំងបានពោលពាក្យសរសើរដល់តារាវ័យក្មេងរូបនេះជាហូរហែរផងដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
ស័ក្ត ចាដេត 
វីដេអូចម្រៀង ស័ក្ត ចាដេត  បង្ហោះលើគណនី IG
ឡុង ហៅ ចាដេត ( Freshie Boy)
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T