រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ជ្រើស​រើស​កម្មករ​ប្រមូល​សំរាម​ ក្រោយ​កម្មករ​ក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដ​កម្ម ផ្អាក​សកម្មភាព​ការងារ

//s9.kh1.co/27/27dd2560734e96404ad786646203718e3000e625.jpg
សង្គម

 ០៥-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃ ០៥ តុលានេះ បានប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារ​ជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃ ០៥ តុលានេះ បានប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារ​ជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្រោយកម្មករក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដកម្មផ្អាក​ការប្រមូលសំរាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតដែលផ្សាយជាផ្លូវការលើបណ្តាញសង្គម រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចាប់​អារម្មណ៍ ត្រូវទៅដាក់ពាក្យនៅរដ្ឋបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ។

ជាការកត់សម្គាល់ ការប្រកាសជ្រើសរើសកម្មករប្រមូលសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ ធ្វើឡើងបន្ទាប់ពី​បុគ្គលិក​របស់ក្រុមហ៊ុន ស៊ិនទ្រី ផ្អាកសកម្មភាពក្នុងការប្រមូលសំរាម ដោយទាមទារឲ្យក្រុមហ៊ុនបំពេញ​តាមលក្ខខណ្ឌ​ដែលពួកគេចង់បាន៕

សូមអានព័ត៌មានលម្អិតខាងក្រោម៖

សេចក្តីប្រកាសពីរដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីប្រកាសពីរដ្ឋបាលរាជធានីភ្នំពេញ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T