ដុងសិល្បៈមិនចាញ់ស្វាមីទេ ប្រពន្ធ ព្រាប សុវត្ថិ លេងមួយក្បាច់នេះ ស្មានតែកម្លោះសង្ហាមកពីណា (មានវីដេអូ)

//s9.kh1.co/f7/f7fa4b3dc03207b91da6cc831270b7223318ef78.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ ហ្វេនសង្កេតឃើញភរិយាលោក ព្រាប សុវត្ថិ តែងតែនិយមថតវីដេអូសម្ដែងនៅក្នុង TikTok បញ្ចេញស្ទាយ៍ប្លែកៗជានិច្ច។

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្នជីវិតស្វាមីភរិយារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កាន់តែមានភាពរឹងមាំជាងមុន ក្រោយកូនប្រុសទាំង៣ពេញកម្លោះអស់ទៅ តារាប្រុសរូបនេះ រឹតតែបង្ហាញសកម្មភាពស្វីតៗជាមួយប្រពន្ធទ្វេដង បើទោះបី មានវ័យជ្រេរៀងៗខ្លួនក៏ពិតមែន តែចំណងស្នេហាប្ដីប្រពន្ធមួយគូនេះ នៅតែល្អូកល្អើនមិនឲ្យចាញ់ក្មេងប៉ុន្មានឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងរូបនេះ តែងតែនៅក្បែរភរិយា បង្ហាញពីសេចក្ដីសុខ ហើយផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ប្រពន្ធជានិច្ច។ ក្នុងនោះដែរ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ តារារូបនេះ និងភរិយា ក៏និយមលេង TikTok ថតវីដេអូបង្ហោះលើបណ្ដាញសង្គមយ៉ាងសប្បាយរីករាយ និងបង្កើនភាពស្និទ្ធស្នាលចំពោះគ្នាលើសដើមថែមទៀតផង។ 

តួយ៉ាង មុននេះលោក ព្រាប សុវត្ថិ បានបង្ហោះវីដេអូភរិយា កំពុងរាំលេងក្នុងបទថ្មីរបស់លោកផ្ទាល់យ៉ាងសប្បាយ ដោយភរិយាតារារូបនេះបានតុបតែងខ្លួនគូរពុកមាត់ ពាក់មួក ហើយស្លៀកពាក់ស្រដៀងនឹងបុរស មើលសឹងតែមិនស្គាល់ទៅហើយ។

ដោយឡែកអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ភរិយាតារារូបនេះ បានបញ្ចេញនៅក្បាច់រាំយ៉ាងរស់រវើក ព្រមទាំងមានកាយវិការគួរឲ្យចាប់អារម្មណ៍ រហូតធ្វើឲ្យអ្នកគាំទ្រមើលសឹងតែមិនដាក់ភ្នែកគ្រប់គ្នាតែម្ដង បើទោះបីទើបតែបង្ហោះ តែមានអ្នកចូលមើលមិនចេះតិចនោះទេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
ភរិយាលោក ព្រាប សុវត្ថិ
ភរិយាលោក ព្រាប សុវត្ថិ
ភរិយាលោក ព្រាប សុវត្ថិ
ភរិយាលោក ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T