ពិតទេ? អូនផ្កាយ កំពុងត្រៀមខ្លួន ចូលរួមប្រកួត Miss Universe Cambodia ឆ្នាំនេះ

//s9.kh1.co/d9/d9a39563bb4b1fb8b50a540dbf3c22108122c462.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាស្រីសាច់សខ្ចី និងនិយមស្លៀកពាក់ស៊ិចស៊ី អូនផ្កាយ កំពុងធ្វើឲ្យអ្នកគាំទ្ររំភើប ខណៈមានព័ត៌មានល្ហៀងៗថា នាងនិងអាចចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia ឆ្នាំនេះ។

ភ្នំពេញ៖ បច្ចុប្បន្ន អូនផ្កាយ ជាតារាសម្ដែងមួយរូបកំពុងមានសន្ទុះ នៃការគាំទ្រច្រើនពីមហាជន និងមិត្តយុវវ័គ្រប់ស្រទាប់ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ នាងតែងតែធ្វើឲ្យហ្វេនចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្ផស្សស្រស់ស្អាតរបស់ខ្លួនស្ទើរតែគ្រប់ពេល ជាពិសេស ពេលតុបតែងខ្លួនម្ដងៗ មើលទៅលេចធ្លោខ្លាំងថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ថ្មីៗនេះ អូនផ្កាយ កាន់តែឲ្យទស្សនិកជន និងហ្វេនចាប់អារម្មណ៍លើរឿងមួយផ្សេងទៀត បន្ទាប់ពី លោក ម៉ែន និមលរតន៍ ដែលជាប្រធានផ្នែក ប្រតិបត្តិ Aries Agency បង្ហោះរូបភាពតារាស្រីរូបនេះអមនឹងសារខ្លីនិយាយថា៖ 

Oun PKAY will be a candidate of MUC2020? បានន័យថា អូនផ្កាយ អាចនឹងក្លាយជាបេក្ខភាព Miss Universe Cambodia 2020 ឬអត់?

សម្ដី លោកម៉ែន និមលរតន៍   

គួរបញ្ចាក់ផងដែរថា អូនផ្កាយ ជាសិល្បការិនីវ័យក្មេងមួយរូប ដែលមានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាត ដែលកំពុងជាទីចាប់អារម្មណ៍ ពីក្រសែភ្នែកមហាជននាពេលបច្ចុប្បន្ននេះ តាមរយៈការងារសិល្បៈ ថតស្ពត សម្ដែងភាពយន្ត ក៏ដូចជាថតសម្អាងការជាដើម។

ក្នុងនោះដែរ បន្ទាប់ពីឃើញព័ត៌មានបញ្ជាក់ថា តារាស្រីរូបនេះ អាចនឹងចូលរួមប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ២០២០នេះ មានអ្នកគាំទ្រជាច្រើន បានសម្ដែងនៅក្តីរំភើប និងនិយាយពាក្យជូនពរ ហើយគាំទ្រនាងជាច្រើននាក់ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អូនផ្កាយ 
អូនផ្កាយ 
អូនផ្កាយ 
អូនផ្កាយ 
អូនផ្កាយ 
អូនផ្កាយ 
អូនផ្កាយ 
អូនផ្កាយ 
អូនផ្កាយ 
អូនផ្កាយ 
រូបភាពបង្ហោះពី 

លោក ម៉ែន និមលរតន៍ 
រូបភាពបង្ហោះពី  លោក ម៉ែន និមលរតន៍ 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T