ចប់បាត់! នាវាទេសចរណ៍ប្រណីតៗ ត្រូវបានគេរុះរើយកដែកអេតចាយ

//s9.kh1.co/5b/5b91c73bf4e8935efd6f28de6888967b9f9bd7a2.jpg
សង្គម

 ០៥-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នាវាទេសចរណ៍ប្រណីតៗរបស់ប្រទេសអង់គ្លេស អាមេរិក និងអុីតាលី ចំនួន៥គ្រឿងកំពុងត្រូវបានគេរុះរើយកដែកអេតចាយ នៅឯកំពង់ផែសមុទ្រ ក្នុងខេត្ត Aliaga

តួកគី៖ នាវាទេសចរណ៍ប្រណីតៗរបស់ប្រទេសអង់គ្លេស អាមេរិក និងអុីតាលី ចំនួន៥គ្រឿងកំពុងត្រូវបានគេរុះរើយកដែកអេតចាយ នៅឯកំពង់ផែសមុទ្រ ក្នុងខេត្ត Aliaga ចម្ងាយប្រមាណ៤៨គីឡូម៉ែត្រពីទីក្រុង Izmir ប្រទេសតួកគី ខណៈពេលជំងឺកូវីដ-១៩ នៅតែបន្ដរាតត្បាត ហើយបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ផ្លូវទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមនោះ ក៏មាននាវា Carnival Fantasy ដែលជានាវាត្រូវបានកែលម្អថ្មី និងទើបត្រូវបានលក់ដោយក្រុមហ៊ុន Carnival Cruise Line បន្ទាប់ពីខាតប្រាក់អស់ ៤.៤ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០។ ដោយឡែក នាវាចំនួនបីគ្រឿងទៀត ក៏គ្រោងនឹងរុះរើផងដែរ នេះបើតាមលោក Kamil Onal ជាប្រធានសមាគមឧស្សាហកម្មកែច្នៃនាវា។

លោក Onal បានឲ្យដឹងដែរថា បច្ចុប្បន្នកម្មករជាង២០០នាក់ កំពុងធ្វើការដើម្បីរុះរើជញ្ជាំង បង្អួច និងបង្កាន់ដៃនៃនាវា ហើយគ្រោងចំណាយពេលប្រហែល៦ខែឯណោះ។ ខណៈពេលក្រុមហ៊ុនរុះរើនាវា​ កំពុងព្យាយាមបង្កើនបរិមាណដែកថែម ដែលបានកែច្នៃពី ៧សែនតោន ក្នុងខែមករា ទៅ ​១​.១លានតោននៅដំណាច់ឆ្នាំ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមីនាឆ្នាំនេះ មានករណីឆ្លងជំងឺកូវីដ-១៩នៅលើនាវារហូតដល់ទៅ៣៦គ្រឿង  ដែលជាហេតុបង្កឲ្យមានការហាមឃាត់ការធ្វើដំណើរ និងគម្លាតសង្គម ដោយទុកឲ្យនាវាទេសចរណ៍នៅឆ្ងាយពីឆ្នេរសមុទ្រ ឬ ចតចោលក្នុងផែជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

នាវាត្រូវបានរុះរើ
នាវាត្រូវបានរុះរើ
នាវាត្រូវបានរុះរើ
នាវាត្រូវបានរុះរើ
នាវាត្រូវបានរុះរើ
នាវាត្រូវបានរុះរើ
នាវាត្រូវបានរុះរើ
នាវាត្រូវបានរុះរើ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T