Man Utd កាន់តែខិតជិតក្នុងការនាំចូលកីឡាករ ២ រូបនេះ

//s9.kh1.co/0d/0db20994ee71192d00552908fdd7b2147b674822.jpg
កីទ្បា

 ០៥-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុម Manchester United នឹងចុះកុងត្រាកីឡាករ Edinson Cavani និងកីឡាករ Alex Telles ឆាប់ៗខាងមុខនេះ

បរទេស៖ តាមសារព័ត៌មាន ESPN បានឲ្យដឹងថា ក្រុម Manchester United នឹងចុះកុងត្រាកីឡាករ Edinson Cavani និងកីឡាករ Alex Telles ឆាប់ៗខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កីឡាករ Edinson Cavani ត្រូវបានគេរាយការណ៍ថា នឹងធ្វើដំណើរមកដល់ប្រទេសអង់គ្លេសនាថ្ងៃអាទិត្យនេះ ដោយរូបគេនឹងធ្វើតេស្តសុខភាពនៅ Carrington។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនឹងចុះកុងត្រារយៈពេល ១ ឆ្នាំ និងជម្រើសដែលអាចបន្តបានរយៈពេល ១២ ខែទៀត។

គួរឱ្យដឹងផងដែរថា សារព័ត៌មាន ESPN ដដែលបានបញ្ជាក់ថា កីឡាករ Alex Telles ក៏បានយល់ព្រមនឹងកិច្ចព្រមព្រៀងផងដែរ ដោយរូបគេអាចនឹងធ្វើដំណើរមកកាន់កីឡដ្ឋាន Old Trafford នាថ្ងៃតែមួយជាមួយកីឡាករ Edinson Cavani ដើម្បីធ្វើកិច្ចព្រមព្រៀងឲ្យបានមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ៕   

  កីឡាករ Edinson Cavani
  កីឡាករ Edinson Cavani
  កីឡាករ Alex Telles
  កីឡាករ Alex Telles
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T