កម្មវិធីប្រកួតប្រជែងផលិតវីដេអូ “តោះ!ធ្វើល្អ”

//s9.kh1.co/d8/d8dbf9cb04ebfe2b71eac6f8efb91a96b85e557f.jpg
សង្គម

 ០៥-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងគោលបំណងចូល​រួម​លើក​កម្ពស់​សីលធម៌​នៃ​ការ​រស់​នៅ​ក្នុង​សង្គមឲ្យកាន់តែប្រសើរ ផលិតផលមីជាតិ ដែល​ជាផលិត​មី​កញ្ចប់​ឆ្ពិន​ស្រាប់ បានរៀប​ចំ​ការ​ប្រកួត​ប្រជែងផលិតវីដេអូ “តោះ!ធ្វើល្អ” ដែល​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ផលិត​វីដេអូ​ក្រោម​ប្រធាន​បទ​ ​​​“ចូលរួមលើកកម្ពស់សីលធម៌​​នៃការរស់នៅក្នុងសង្គមឲ្យកាន់តែប្រសើរ ដើម្បីដាក់ចូលរួមក្នុងកម្មវិធីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការចូលរួម បេក្ខជនគ្រាន់អនុវត្តទៅតាមលក្ខខណ្ឌងាយៗដូចខាងក្រោមជាការស្រេច៖

១. ការចូលរួមធ្វើឡើងដោយសេរី តាមរយៈការផលិតវីដេអូដែលមានរយៈ១នាទីទៅ៣នាទី ក្រោមប្រធានបទ​ “ចូល​​រួម​លើក​កម្ពស់​​សីលធម៌​នៃ​ការ​រស់​នៅ​ក្នុង​សង្គមឲ្យកាន់តែប្រសើរ”។

២. លោកអ្នកត្រូវផ្ញើវីដេអូ ដែលលោកអ្នកបានផលិតមកកាន់ក្រុមការងារតាមរយៈ Inbox លើទំព័រហ្វេសបុករបស់​មីជាតិ ដើម្បី​ទទួល​ការ​ព្រមព្រៀង​ក្នុង​ការ​ចូល​រួម និងវាយតម្លៃ។

៣. វីដេអូដែលចូលរួមការប្រកួត មិនត្រូវជាប់ពាក់ព័ន្ធជាមួយកម្មសិទ្ធិក្រុមហ៊ុនឯកជន ស្ថាប័ន ឬអង្គការនានា។

ចំពោះរង្វាន់ជ័យលាភីមានសរុបទាំងអស់ជាង ១០ លាន រៀល។ ក្នុងនោះ ជ័យលាភីលេខ១ នឹងទទួលបាន ទឹកប្រាក់ ៤​លាន​រៀល។ ចំណែក ជ័យលាភីលេខ​២ នឹងទទួលទឹកប្រាក់ ២​លាន រៀល និង ជ័យលាភីលេខ៣ នឹងទទួលទឹកប្រាក់ ១លាន២សែន រៀល។ សម្រាប់វីដេអូទាំង៧ ដែល​ឆ្លង​កាត់​វគ្គ​ជម្រុះ​ចុង​ក្រោយ នឹងទទួលបាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ពី​ក្រុមហ៊ុន ព្រម​ទាំង​រង្វាន់ផ្សេងៗទៀតជាច្រើន។ លើសពីនេះទៅទៀត អ្នក​ទទួល​ជ័យលាភី នឹងត្រូវបាន​អញ្ជើញ​ចូល​រួម​សកម្មភាព​ផ្សព្វផ្សាយអំពីការធ្វើអំពើល្អនៅតាម​សាលា​រៀន ឬទី​តាំង​ដែល​បាន​កំណត់របស់ផលិតផលមីជាតិ។

កម្មវិធីប្រកួតប្រជែងផលិតវីដេអូ “តោះ!ធ្វើល្អ”
កម្មវិធីប្រកួតប្រជែងផលិតវីដេអូ “តោះ!ធ្វើល្អ”

ការបរិច្ឆេទនៃការចូលរួម គឺចាប់ពីការផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ផលិតផលមីជាតិ សូម​អំពាវ​នាវ​លោក​អ្នក​ទាំងអស់​គ្នា​ចូល​រួម​ក្នុង​កម្មវិធីនេះ និងរួមគ្នាបង្កើតខ្លឹមសារល្អៗដើម្បីសង្គមកាន់​តែ​ប្រសើរ។ រួមគ្នា​ប្រព្រឹត្ត​អំពើ​ល្អ ​ដើម្បីសង្គមកាន់តែប្រសើរ។​

សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងទូរស័ព្ទ ០៦១ ៧៧៨ ៣៣៣ ឬ Inbox លើទំព័រហ្វេសបុករបស់មីជាតិ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T