Coutinho ស៊ុតបានមួយគ្រាប់ជួយឲ្យ Barca តាមស្មើ Sevilla ១-១ (មានវីដេអូ)

//s9.kh1.co/77/77ecff175c2c7edf24695e361f5bed52334e6815.jpg
កីទ្បា

 ០៥-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Barcelona រកបានតែ១ពិន្ទុប៉ុណ្ណោះនៅក្នុងការប្រកួតទី៣របស់ខ្លួន ក្រោយស្មើគ្នា១ទល់នឹង១ជាមួយ Sevilla

អេស៉្បាញ៖ សម្រាប់ការប្រកួតក្របខ័ណ្ឌ La Liga ក្នុងទឹកដី Camp Nou យប់មិញនេះ ក្លិប Barcelona មិនអាចយកបីពិន្ទុពី Sevilla បាននោះទេ ពោលគឺបានត្រឹមស្មើគ្នាដោយលទ្ធផល១ទល់នឹង១ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រាប់បាល់របស់កីឡាករ Luuk De Jong
គ្រាប់បាល់របស់កីឡាករ Luuk De Jong

គ្រាប់បាល់ទាំង២កើតឡើងត្រឹម១០នាទីដំបូងប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរបស់ Sevilla គឺកីឡាករ Luuk De Jong ជាអ្នករកគ្រាប់បើកឆាកមុននៅនាទីទី៨។ ប៉ុន្តែពីរនាទីក្រោយមកខ្សែបម្រើ Philippe Coutinho ក៏ស៊ុតបានមួយគ្រាប់ឲ្យ Barcelona តាមស្មើមកវិញ។

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

ដោយឡែកយោងតាមលទ្ធផលនេះក្លិបទាំងពីរមាន៧ពិន្ទុស្មើគ្នា ឈរពីក្រោមក្លិប Real Madrid ចំនួនបីពិន្ទុ។ ប៉ុន្តែក្លិបលោក Zinedine Zidane ធ្វើការប្រកួតបានចំនួន៤លើកមកហើយ ដោយទើបតែឈ្នះ Levante ដោយលទ្ធផល០-២យប់មិញនេះដែរ៕​

សកម្មភាពនៃការប្រកួតរវាងក្លិប Barcelona និង Sevilla យប់មិញ

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T