សោកស្តាយណាស់ អ្នកបង្កើតប្រេ៊ន Kenzo បានស្លាប់ព្រោះកូវីដ១៩

//s9.kh1.co/34/347faff687f84882915ba76a289d4a3cf80d9ecd.webp
តារា & កម្សាន្ដ

 ០៥-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកច្នៃម៉ូដ Kenzo Takada ទទួលមរណភាពនៅអាយុ ៨១ ឆ្នាំ ដោយសារ ជំងឺកូវីដ​១៩ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយ

ប៉ារីស៖ កាលពីថ្មីៗនេះ លោក Kenzo Takada ដែលជាអ្នកច្នៃម៉ូតបារាំង ជនជាតិជប៉ុនដែលល្បីល្បាញ និងជាអ្នកបង្កើតយីហោប្រ៊េន Kenzo ដ៏ល្បីឈ្មោះនោះ បានទទួលមរណភាពដោយសារកូវីដ១៩ កាលពីថ្ងៃទី៤​ ខែតុលា ស្ថិតនៅក្នុងវ័យ ៨១ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​ យោងតាមអ្នកនាំពាក្យមួយរូប បានប្រាប់បណ្តាញសារព័ត៌មានបារាំងជាច្រើន កាលពីថ្ងៃអាទិត្យថា លោក Kenzo ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអាមេរិក នៃទីក្រុងប៉ារីសក្នុងទីក្រុង Neuilly-sur-Seine ដែលជាតំបន់ជាយក្រុងមួយនៅជាយក្រុងខាងលិចនៃរដ្ឋធានីបារាំង។

យ៉ាងណាមិញ វាគឺជារឿងសោកសៅ និងសោកស្តាយក្រៃលែង នៃមរណភាព មនុស្សដែលមានទេពកោសល្យដូចជារូបលោក។ អស់រយៈពេលកន្លះសតវត្សរ៍មកហើយលោក kenzo គឺជាបុគ្គលិកដែលលេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មម៉ូតដែលតែងតែបង្កប់នូវគំនិតច្នៃប្រឌិតរបស់លោក  ទៅកាន់ពិភពលោក។

គួរបញ្ជាក់ផងដែរថា លោកបានចូលនិវត្តន៍ពីវិស័យម៉ូតកាលពីឆ្នាំ ១៩៩៩ គឺ ៦ឆ្នាំបន្ទាប់ពីលក់យីហោ kenzoទាន់សម័យរបស់លោក ទៅឱ្យក្រុមហ៊ុនបារាំងដែលមានឈ្មោះ LVMH៕

សូមទស្សនារូបខាងក្រោម

   លោក Kenzo Takada
   លោក Kenzo Takada
   លោក Kenzo Takada
   លោក Kenzo Takada
   លោក Kenzo Takada
   លោក Kenzo Takada
ប្រ៊េន Kenzo ដែលលោកបានច្នៃម៉ូដ
ប្រ៊េន Kenzo ដែលលោកបានច្នៃម៉ូដ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T